Juventus ចង់បាន Ramsey ស្របពេល Ramsey ជិតផុតកុងត្រាជាមួយនឹង Arsenal

ខ្សែបម្រើ Aaron Ramsey របស់ក្លឹបកាំភ្លើងធំ Arsenal កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបសេះបង្កង់ Juventus ស្របពេលដែលកុងត្រារបស់ Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅក្នុងរដូវក្ដៅខាងមុខនេះ។

គិតមកដល់ពេលនេះកុងត្រារបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានចចារត្រូវរូវគ្នានៅឡើយទេ ខណ់ៈដែលកុងត្រារបស់ Ramsey នឹងបញ្ចប់ក្នុងរដូវក្ដៅក្រោយនេះ។ Ramsey បានលេចលឺចេញពីសារពត៌មានជាច្រើនថាកំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវក្ដៅក្រោយ។ ក្រៅពីក្លឹប Juventus ខ្សែបម្រើសញ្ជាតិវ៊ែលរូបនេះក៏ទទួលបានសំណើរពីក្លឹបធំៗផងដែរ ដើម្បីផ្ទេរខ្សែបម្រើរូបនេះជាមួយនឹងតម្លៃផ្ទេរឥតគិតថ្លៃ។

ដើម្បីជៀសវាងពីការចង់បានរបស់ក្លឹបដទៃ ពេលនេះក្លឹបសេះបង្កង់ Juventus កំពុងបញ្ជូនភ្នាក់ងារមកចចារជាមួយនឹង Ramsey ហើយតាមដំណឹងលេចលឺថា Ramsey អាចនឹងផ្ទេរចេញពី Arsenal ទៅកាន់ទឹកដីអុីតាលីនៅក្នុងខែមករាខាងមុខនេះ។

បុត្រ

ប្រភព៖ Goal