នគរបាលចេះចិន ដែលធ្វើការផាកពិន័យជនជាតិចិន ១០០$ ប្រឈមនឹងការអនុវត្តន៍វិន័យ ចំនែកនគរបាលពីរនាក់ទៀត គ្រាន់តែធ្វើការអប់រំ

លោកផែង វណ្ណៈ បានសរសេររៀបរាប់ឲ្យដឹងថា៖ “លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងនៅល្ងាចថ្ងៃនេះថា​ ៖​ មន្ត្រី​នគរបាល​ចរាចរណ៍​ ៣​ នាក់​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់​ ត្រូវបានហៅមកសាកសួរ​ ក្នុងនោះ​ មានម្នាក់ដែលចេះចិនត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យ​នគរបាលជាតិ​លេខ​ ០០៦​ ចំណែក​ ពីរ​នាក់​ទៀត​ គ្រាន់​តែ​ធ្វើ​ការ​អប់រំ​តែប៉ុណ្ណោះ​ ។”៕ ប្រភព៖ ផែង វណ្ណៈ