OnePlus 6T មានឱកាសឈានជើងចូលអាមេរិកភ្លាម មនុស្សតម្រង់ជួររង់ចាំទិញច្រើនជាង iPhone ទៅទៀត

OnePlus 6T បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី 29 ខែតុលាកន្លងទៅ ហើយពេលនេះស្មាតហ្វូនកំពូលល្បឿនមួយនេះ ក៏បានដាក់លក់ជាផ្លូវការហើយនៅក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ T-Mobile។ គេសង្កេតឃើញថា អ្នកគាំទ្រជាច្រើនទៅតម្រង់ជួររង់ចាំទិញ OnePlus 6T នេះ គឺច្រើនជាងកាលពីពេល ដែល iPhone ជំនាន់ថ្មីដាក់លក់ទៅទៀត។ អ្វីដែលពិសេសនោះ អតិថិជនអាចនឹងទទួលបានការបញ្ចុះតម្លៃ រហូតដល់ 300$ សម្រាប់ការប្ដូរទូរស័ព្ទ OnePlus ស៊េរីចាស់របស់អ្នក យក OnePlus 6T នេះ ដោតតម្លៃដើម 580$ នឹងសល់ត្រឹមតែ 280$ ប៉ុណ្ណោះ សម្រាប់យុទ្ធសាស្ត្រមួយនេះ ក្រុមហ៊ុនធំៗ ដូចជា Samsung Apple គឺមិនទាន់ហ៊ានធ្វើនៅឡើយទេ។

សម្រាប់កាខកខានរបស់ OnePlus ក្នុងការដាក់លក់នៅក្នុងទឹកដី សហរដ្ឋអាមេរិក ពេលនេះបានត្រឡប់មកវិញដោយសារតែក្រុមហ៊ុន T-Mobile និង Qualcomm ហើយនេះក៏ជាព័ត៌មានល្អមួយដែរ សម្រាប់ក្រុមផលិតស្មាតហ្វូនរបស់ចិនមួយចំនួនទៀត ដូចជា Huawei ZTE ដែលកំពុងត្រូវបានហាមឃាត់មិនឲ្យនាំចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក៕

 

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena