ចង់ផុសរូបបែប 3D ដូចគេនៅលើហ្វេសប៊ុកអត់? នេះគឺជារបៀបផុស

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្ស ហ្វេសប៊ុក បានបង្ហាញពីមុខងារថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់បង្ហោះរូបបែប 3D បាន។ មុខងារថ្មីនេះកំពុងមានកាពេញនិយមយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមមួយនេះ។ នៅក្នុងវីដេអូមួយ ហ្វេសប៊ុកបានណែនាំពីរបៀបនៃការបង្ហោះរូបភាពជាលក្ខណៈ 3D នេះ ដោយគ្រាន់តែចូលទៅកន្លែងផុសរូបភាព ហើយចូលទៅយកពាក្យ 3D Photo រួចជ្រើសរើសរូបភាព ដែលអ្នកចង់ផុស នោះរូបភាពនឹងក្លាយទៅជារូបបែប 3D ។ តែសម្រាប់មុខងារថ្មីនេះ អាចប្រើប្រាស់បានតែលើស្មាតហ្វូន iPhone ដែលមាន កាមេរ៉ាភ្លោះ និង iPhone ជំនាន់ក្រោយៗតែប៉ុណ្ណោះ។ តែសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកលើ Android និង កុំព្យូទ័រមិនទាន់អាចបង្ហោះរូបភាព 3D នេះបាននៅឡើយទេ ប៉ុន្តែអាចមើលរូបភាពបែប 3D នោះបាន៕

How to Create 3D Photos

We presented the 3D photos feature and now we're handing the creativity off to you! We can't wait to see what you come up with. If you need a little help getting started, check out our video on how to post a 3D photo. What are you excited to bring to life using this immersive format?

Posted by Facebook 360 on Thursday, October 11, 2018

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ indianexpress