សូមប្រយ័ត្ន! រាជធានីភ្នំពេញ និងខេត្តជាង១០ទៀត នឹងមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ ដោយជ្រលងសម្ពាធខ្ពស់ ដែលលក្ខណៈបែបនេះបង្កឲ្យមានស្ថានភាពដូចខាងក្រោម៖

+ មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា នៅតាមបណ្តាខេត្ត កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី០៧-១០ ខែវិច្ឆិកា មានភ្លៀងនៅរាជធានីភ្នំពេញ ខេត្តព្រៃវែ ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និងកំពត ពីតិចទៅបង្អួរ។

+ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សារសេ និងអតិបរមា ស្ថិតក្នុងរង្វង់ ៣៩-៣១ អង្សារសេ៕

អត្ថបទ៖ សេម