ផ្អាកការធ្វើចរាចរណ៍តាមផ្លូវទឹកចាប់ពីផ្សាររាត្រីដល់កោះពេជ្ររយៈពេលពាក់កណ្តាលថ្ងៃ នៅថ្ងៃខានស្អែកនេះ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំមិទ្ទិញនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ  រដ្ឋបាលរាជធានីភ្នំពេញសូមណែនាំខាងក្រោម៖

១. ស្នើឲ្យម្ចាស់អាជីវកម្មកំពង់ផែ ផែបណ្តែតទឹក ទូក ក្បូន កាណូតទេសចរណ៍ និងជលយាន្តគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរណ៍តាមដងទន្លេសាប និងទន្លេចតុមុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៥ ទៀបភ្លឺរហូតដល់ម៉ោង១២ ថ្ងៃត្រង់

២. ហាមការបង្ហោះដ្រូននៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមបណ្តោយផ្លូវសុធារស

អត្ថបទ៖ សេម