Pogba និយាយចំអកលើសមត្ថភាព Ronaldo ថា៖ Ronaldo សុតបញ្ចូលទីងាយៗដូចផឹកទឹកអញ្ចឹង

ខ្សែបម្រើ Paul Pogba និយាយបែបចំអកទៅលើសមត្ថភាពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ថា៖ Ronaldo អាចសុតបញ្ចូលទីយ៉ាងងាយស្រួលដូចគាត់ផឹកទឹកអញ្ចឹង។

ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះបានចាប់ផ្ដើមរដូវកាលថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus យ៉ាងល្អមែនទែនដោយក្នុង 13 ប្រកួតជាមួយនឹង Juventus ខ្សែប្រយុទ្ធ Ronaldo បានសុតបញ្ចូលទីដល់ទៅ 7 គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន 6 គ្រាប់។ និយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្លឹបសេះបង្កង់ Juventus និងក្លឹបបិសាចក្រហម Manchester United មកដល់ខ្សែបម្រើ Paul Pogba បាននិយាយថា៖ Ronaldo គាត់អាចសុតបញ្ចូលទីបានស្រួលនិងងាយៗបំផុត។

ខ្សែបម្រើ Paul Pogba បាននិយាយថា៖ ខ្ញុំគិតថាវាជារឿងល្អណាស់ដែលក្លឹបសេះបង្កង់ Juventus បានចុះហត្ថលេខានាំយក Ronaldo មកកាន់ទឹកដីអុីតាលី ច្បាស់ណាស់វាតែងតែល្អសម្រាប់គ្រប់ក្រុមនៅពេលដែលមានវត្តមាន Ronaldo ចូលមកលេង។ ខ្ញុំគិតថាគាត់សប្បាយចិត្តនៅពេលដែលគាត់ទៅដល់ Juventus វាគឺជារឿងដ៏អស្ចារ្យបំផុតសម្រាប់ Juventus ដែលមានកីឡាករអាចសុតបញ្ចូលទីស្រួលៗប្រៀបទៅនឹងការផឹកទឹកដូច Ronaldo។ 

បុត្រ

ប្រភព៖ Goal