ចាប់ពីឆ្នាំក្រោយទៅ អត្តសញ្ញាណប័ណ្ណគំរូចាស់ ប្រើប្រាស់លែងបានហើយ សូមប្រញាប់ទៅប្តូរថ្មីជាបន្ទាន់

រាជធានីភ្នំពេញ៖​ យោងតាមការបញ្ជាក់ពីអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួង​មហាផ្ទៃ បានឲ្យដឹងថា អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី នៅតាម​បណ្តា​ទីតាំង​ដូច​ខាងក្រោម៖

+ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ឬ

+ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ

+ ស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត ដែល​ខ្លួន​រស់នៅ ឬ

+ ស្នាក់ការ​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ នៅផ្សារ​ទំនើបអ៊ីអន​ម៉ល២សែនសុខ។​

ឯកសារដែលត្រូវភ្ជាប់ទៅជាមួយមានដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់

អត្ថបទ៖ សេម