អ្នកវិទ្យាសាស្ត្របានរកឃើញវិធីបញ្ចូលចំណេះដឹងចូលខួរក្បាលមនុស្សបាន

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា គេបានបង្កើតកម្មវិធីមួយ ដែលអាចផ្តល់ព័ត៌មានដល់ខួរក្បាលរបស់មនុស្សដោយផ្ទាល់ហើយអាចបង្រៀនពួកគេនូវជំនាញថ្មីក្នុងរយៈពេលខ្លី។ ពួកគេជឿថា វាអាចជាជំហានដំបូងក្នុងការអភិវឌ្ឍកម្មវិធីកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការរៀនភ្លាមៗតាមបែបម៉ាទ្រីស (Matrix) ជាការពិត។​ នៅក្នុងរឿងបុរាណបែប neo-noir sci-fi តួឯក Neo អាចរៀន kung fu នៅក្នុងវិនាទីបន្ទាប់ពីសិល្បៈក្បាច់គុនត្រូវបាន “បញ្ចូល” ទៅខួរក្បាលរបស់គាត់។

ក្រុមអ្នកស្រាវជ្រាវមកពី HRL Laboratory ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា​ និងត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Frontier in Human Neuroscience បាននិយាយថា ពួកគេបានរកឃើញវិធីដើម្បីពង្រីកការសិក្សាខ្នាតតូចៗជាច្រើន ដែលយើងឃើញនៅក្នុងខ្សែភាពយន្តហូលីវូដ។​ ការសិក្សាបានរកឃើញថា អ្នកដែលទទួលការរំញោចខួរក្បាលតាមរយៈមួកអេឡិចត្រុងបង្កើនសមត្ថភាពរបស់ពួកគេ និងរៀនពីការងារប្រសើរជាងក្រុម placebo​  ៣៣ភាគរយ។

លោកបណ្ឌិត Matthew Phillips​​ បាននិយាយថា ប្រព័ន្ធជំរុញខួរក្បាលនេះ​ វាស្តាប់មើលទៅដូចជាប្រភេទរឿងនិទានវិទ្យាសាស្ត្រ ប៉ុន្តែពួកយើងគឺកំពុងធ្វើការសាកល្បងទៅលើការបង្រៀនបើកយន្តហោះ ដែលតម្រូវឱ្យមានការរួមបញ្ចូលទាំងការយល់ដឹងនិងការអនុវត្ត  ហើយការតភ្ជាប់ត្រូវបានបង្កើត និងពង្រឹងនៅក្នុងដំណើរការមួយ ដែលហៅថា neuro-plasticity ។ ការសាកល្បងនេះវាបានបង្ហាញថា មុខងារមួយចំនួនរបស់ខួរក្បាលដូចជាការនិយាយ និងការចងចាំមានទីតាំងនៅក្នុងតំបន់ជាក់លាក់នៃខួរក្បាល​។​ ដូចនេះហើយលោកបណ្ឌិត Matthew Phillips​​ ជឿថាការរំញោចខួរក្បាលអាចនឹងត្រូវបានអនុវត្តសម្រាប់ភារកិច្ចដូចជាការរៀនបើកបរ​ ការត្រៀមប្រឡង និងការរៀនភាសា ល ។

សូម្បីតែលោក Ben Franklin ក៏បានប្រើចរន្តរំញោចដល់ក្បាលរបស់គាត់។ ការស្រាវជ្រាវដ៏ស៊ីជម្រៅ និងវិទ្យាសាស្ដ្រអំពីវិធីសាស្ត្រទាំងនេះបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ហើយយើងកំពុងអភិវឌ្ឍន៍លើការស្រាវជ្រាវនោះដើម្បីកំណត់គោលដៅ និងបង្កើនការរំញោចដែលមានប្រសិទ្ធភាពបំផុត។ រវាងខួរក្បាលរបស់អ្នកនឹងមានភាពខុសប្លែកពីខួរក្បាលរបស់ខ្ញុំនៅពេលយើងធ្វើកិច្ចការមួយ ហើយអ្វីដែលយើងបានរកឃើញគឺការរំញោចខួរក្បាលហាក់ដូចជាមានប្រសិទ្ធភាពជាពិសេសក្នុងការបង្កើនការរៀន។ ទន្ទឹមនឹងនេះដែរការសិក្សាថ្មីមួយបានរកឃើញថាមនុស្សឆ្លាតនឹងត្រូវទទួលការរំខានពីខាងក្រៅយ៉ាងងាយនៅក្នុងកន្លែងធ្វើការ៕

អត្ថបទ៖ លីដា
ប្រភព៖ abcstories