មូលនិធិសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨គឺជាមូលនិធិធំបំផុតក្នងប្រវត្តិសាស្ត្រអាមេរិក

អាមេរិក៖ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌលសម្រាប់ការឆ្លើយតបនយោបាយបានឱ្យដឹងថាការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះ ត្រូវបានគេរំពឹងថាជាការបោះឆ្នោតសភា ទទួលចំនូលបានច្រើនបំផុតនៅក្នុងប្រវត្ដិសាស្ដ្រអាមេរិកដោយបានបង្កើនចំនូលជាង ២.៥ពាន់លានដុល្លារ។

អង្គការនេះបានព្យាករណ៍កាលពីសប្តាហ៍មុនថាជាង ៥.២ ពាន់លានដុល្លារនឹងត្រូវចំណាយក្នុងវដ្តនៃការបោះឆ្នោតនេះ ដែលធ្វើឱ្យវាក្លាយជាការបោះឆ្នោតពាក់កណ្តាលដែលមានការចំណាយខ្ពស់បំផុត។ ការធ្វើបែបនេះបង្ហាញពីការកើនឡើង ៣៥ភាគរយនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិធៀបនឹងឆ្នាំ ២០១៤ និងបំបែកឯតទគ្គកម្មចាស់​ ដែលបានចំណា ៤.១ពាន់លានដុល្លារនៅក្នុងការប្រណាំងប្រជែញសភាឆ្នាំ ២០១៦។

PAC ឬគណៈកម្មាធិការសកម្មភាពនយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនមូលនិធិសម្រាប់បេក្ខជននយោបាយ។ ក្នុងចំនួនមូលនិធិ ២.៥ពាន់លានដុល្លារនោះ​ ​PAC បានផ្តល់មូលនិធិដល់បេក្ខជនតំណាងព្រឹទ្ធសភា និងព្រឹទ្ធសភាឆ្នាំ២០១៨ ចំនួន ៤៦៧.៤លានដុល្លារ​ ដែលស្មើនឹង​១៨.៦ភាគរយនៃមូលនិធិសរុប។ ការចំណាយលើការឃោសនាតាមទូរទស្សន៍ និងវិទ្យុមានប្រមាណ ៣.២៧ពាន់លានដុល្លារ​ និងសម្រាប់ការចំណាយលើឃោសនាតាមឌីជីថលមានប្រហែល ៩០០ លានដុល្លារ។

បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យរកមូលនិធិបានចំនួន ៩២៣.៣លានដុល្លារគិតត្រឹមថ្ងៃអង្គារ​ ចំណែកបេក្ខជនមកពីគណៈបក្សសាធារណរដ្ឋរកមូលនិធិបាន ៦១២.៤លានដុល្លារ។ ចំណែកការប្រជែងនៅក្នុងព្រឹទ្ធសភា គណៈបក្សប្រជាធិបតេយ្យរកមូលនិធិបាន ៥៣៩.៩លានដុល្លារ គណៈបក្សសាធារណរដ្ឋរកមូលនិធិបាន ៣៩៥៥.៨លានដុល្លារ។

គម្លាតដ៏ធំនៃមូលនិធិនៃបេក្ខជននៃគណបក្សទាំងពីរនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងក្លា​មកលើគណៈបក្សប្រជាធិបតេយ្យច្រើនជាងគណៈបក្សសាធារណរដ្ឋ ហើយគណៈបក្សប្រជាធិបតេយ្យនឹងត្រូវបែងចែកកៅអីពីគណៈបក្សសាធារណរដ្ឋយ៉ាងហោចណាស់ចំនួន២៣កៅអី ដើម្បីចូលសភាឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ chinadaily