Mourinho ចំអកដាក់អ្នកគាំទ្រ Juventus បន្ទាប់ពីបានវាយបកយកឈ្នះនៅចុងម៉ោង

លោក Jose Mourinho បានយកដៃដាក់នៅត្រចៀករបស់គាត់ហើយបានចំអកដាក់អ្នកគាំទ្ររបស់ក្លឹប Juventus បន្ទាប់ពីការវាយបកយកឈ្នះនៅចុងម៉ោងក្នុងលទ្ធផល ១-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅទីក្រុង Turin កាលពីយប់មិញ។

លោក Mourinho បាននិយាយថាក្រោយមកគាត់មាន “ការគោរពចំពោះ Juventus” ហើយបានប្រតិកម្មទៅនឹង “ការប្រមាថ” ពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Juventus។ លោក Mourinho ដែលធ្លាប់ជាអ្នកគ្រប់គ្រងក្លឹប Inter Milan ចន្លោះឆ្នាំ 2008 និង 2010 បានប្រាប់ BT Sport ថា “នៅក្នុងទីក្រុងដ៏ស្រស់ស្អាតរបស់អ៊ីតាលីពួកគេបានប្រមាថខ្ញុំក្នុងរយៈពេល 90 នាទី។ ខ្ញុំមិនបានជេរប្រមាថពួកគេទេខ្ញុំគ្រាន់តែបានធ្វើរឿងតិចតួចប៉ុណ្ណោះ។ ខ្ញុំដឹងថាអ្នកគាំទ្ររាប់លាននាក់របស់ក្លឹប Inter សប្បាយរីករាយណាស់ប៉ុន្តែខ្ញុំគោរព Juventu, កីឡាកររបស់ពួកគេ, អ្នកចាត់ការនិងគុណភាពដែលពួកគេមាន”។

លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus មិនប្រតិកម្មខ្លាំងឡើយហើយបាននិយាយថា: «គ្រប់គ្នាមានប្រតិកម្មផ្ទាល់ខ្លួនរបស់ពួកគេ»។ លោកបានបន្ថែមថា “ខ្ញុំមិនអាចនិយាយថាគាត់ (Mourinho) ខុសឬត្រូវទេ” ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC