Ronaldo និយាយថា៖ Man Utd គ្មានបានធ្វើអ្វីទាំងអស់ក្នុងប្រកួតនេះ ប៉ុន្ដែចុងក្រោយពួកគេបែរជាឈ្នះទៅវិញ

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយក្រោយបញ្ចប់ការប្រកួតរវាងក្លឹប Juventus និង Manchester United ថា៖ ក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតនេះមិនបានធ្វើអ្វីទាំងអស់តែពួកគេបែរជាឈ្នះទៅវិញ។

ក្នុងជំនួបរវាងក្លឹបសេះបង្កង់ Juventus និងក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូលបានបញ្ចប់ទៅដោយ Manchester United យកឈ្នះម្ចាស់ផ្ទះ Juventus ដោយលទ្ធផល 1-2។ ហើយនេះគឺជាការចាញ់ក្នុងផ្ទះលើកដំបូងរបស់ Juventus ក្នុងវគ្គចែកពូលពានរង្វាន់ Champion League គិតពីឆ្នាំ 2009 មក។ ទោះបីជាការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធ Ronaldo បានសុតបញ្ចូលទីជួយឲ្យ Juventus នាំមុខ 1-0 មុនក៏ដោយ ប៉ុន្ដែនៅក្នុងចុងម៉ោងក្លឹបបិសាចក្រហម Manchester United បានសុតបញ្ចូលទីវាយបក 2 គ្រាប់លឿនៗយកឈ្នះ Juventus តែម្ដង។

ក្រោយបញ្ចប់ការប្រកួតនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយថា៖ ការប្រកួតពានរង្វាន់ Champion League គឺជាការប្រកួតប្រជែងដ៏ពិសេសមួយ អ្នកអាចសុតបញ្ចូលទីយកឈ្នះ ប៉ុន្ដែអ្នកមិនអាចសម្រាកបានទេ វាអាចកើតឡើងភ្លាមៗក្នុងពេលការប្រកួតមិនទាន់ចប់។ ពួកយើងបានគ្រប់គ្រងការប្រកួតនេះសឹងតែ 90នាទីទៅហើយ យើងមានឱកាសច្រើនប៉ុន្ដែយើងធ្វើមិនបានល្អ។ ក្នុងការប្រកួតនេះ Man Utd មិនបានធ្វើអ្វីទាំងអស់ ប៉ុន្ដែចុងក្រោយពួកគេបែរជាឈ្នះការប្រកួតនេះទៅវិញ។ អ្នកមិនអាចនិយាយពីសំណាងបានទេ តែអ្នកអាចរកសំណាងបានដោយខ្លួនឯងដូចករណីនេះអញ្ចឹងវាគឺជាកាដូសម្រាប់ពួកគេ។ 

បុត្រ

ប្រភព៖ Goal