កម្ពុជាបើកទ្វារកីឡដ្ឋានជាតិចាំទទួលស្វារគមន៍ម៉ាឡេស៊ីក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាល្ងាចនេះ

ការប្រកួតពានរង្វានថ្នាក់អាស៊ាន AFF Suzuki Cup 2018 នឹងធ្វើការប្រកួតបើកឆាកនៅក្នុងល្ងាចថ្ងៃនេះ ខណៈក្នុងល្ងាចនេះម្ចាស់ផ្ទះគោព្រៃ កម្ពុជា និងបើកទ្វារពហុកីឡដ្ឋានអូឡាំពិកចាំទទួលក្រុមភ្ញៀវ ម៉ាឡេស៊ី នៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 វគ្គចែកពូល។

ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងចាប់ផ្ដើមនៅវេលាម៉ោង 6:30 ល្ងាចនេះ។ ហើយក្នុងប្រកួតដំបូងនេះក្រុមជម្រើសជាតិកម្ពុជាដាច់ខាតត្រូវតែឈ្នះម៉ាឡេស៊ីក្នុងប្រកួតដំបូងនេះ ព្រោះប្រកួតនេះគឺជាប្រកួតសំខាន់ដើម្បីឈានដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងជំនួបចុងក្រោយរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 គឺក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល 2-3។ រង់ចាំមើលថាតើល្ងាចនេះក្រុមជម្រើសជាតិកម្ពុជាអាចសងសឹកក្រុមជម្រើសជាតិម៉ាឡេស៊ីបានដែរឫទេ? កុំភ្លេចចូលរួមគាំទ្រក្រុមគោព្រៃកម្ពុជាយើងទាំងអស់គ្នាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ដែរថា កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាសារធារណៈថា៖ ប្រសិនបើក្នុងវគ្គចែកពូលក្រុមជម្រើសជាតិកម្ពុជាឈ្នះមួយប្រកួត ទាំងមន្រ្ដីនិងកីឡាករទទួលបានប្រាក់រង្វាន់ឧបត្ថម្ភម្នាក់ 1000ដុល្លារ និង 2000ដុល្លា ប្រសិនបើកម្ពុជាឈ្នះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បុត្រ

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា