នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយតាមចាប់ខ្មាន់កាំភ្លើងបាញ់ជនរងគ្រោះអោយបាន​

បន្ទាប់ពីមានករណីបាញ់ប្រហារទៅលើរថយន្ត​ តាកូម៉ា​ កាលពីពាក់កណ្តាល​យប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ដាលអោយ​ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ តាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ភ្នំពេញ​ បានបញ្ជាអោយ​ស្រាវជ្រាវតាមចាប់នបង្ករយកមកផ្ដន្ទាទោសតាមច្បាប់​ ។​

គិតមកត្រឹមថ្ងៃនេះ​ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ​ កំណត់បានមុខសញ្ញាសង្ស័យហើយ​ គឺ​ ខ្មាន់កាំភ្លើងឈ្មោះ​ ប៊ុន តេង ហៅហ្គោ ជាមន្ត្រីយោធា​ ផ្ទះក្នុង​បុរីសុភមង្គល ផ្ទះលេខ​T53A ក្រុម​១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ។​ ពេលនេះជនសង្ស័យបានរត់គេចខ្លួន​ សមត្ថកិច្ចបានដកហូតរថយន្តជនសង្ស័យ​យកមកទុកដើម្បីចាត់ការបន្ត​ ។ ប្រភព៖ Vannak Pheng