Griezmann ខកចិត្តចំពោះលទ្ធផល Ballon d’or ហើយបាននិយាយទាំងភ្នែកថា៖ ខ្ញុំឈ្នះ World Cup និង Europa League តើខ្ញុំត្រូវការអ្វីទៀតទើបឈ្នះពានរង្វាន់ Ballon D’or ខ្ញុំមិនយល់ទេ

ខ្សែប្រយុទ្ធ Antoine Griezmann បានខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសលទ្ធផលពានរង្វាន់ Ballon D’or កាលពីយប់មិញ ក្រោយពេលខ្សែបម្រើ Luka Modric ក្លាយជាម្ចាស់ពានរង្វាន់នេះនិង Modric ក្លាយជាមនុស្សដំបូងដែលបញ្ចប់យុគសម័យរបស់ Messi និង Ronaldo។

នៅក្នុងឆ្នាំនេះខ្សែប្រយុទ្ធ Antoine Griezmann បានជួយឲ្យក្លឹប Atletico Madrid ឈ្នះពានរង្វាន់ Europa League និងពានរង្វាន់ UEFA Super Cup ជាពិសេសបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ខណៈដែលខ្សែបម្រើ Luka Modric ជួយឲ្យក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League និងនាំក្រូអាតទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup តែប៉ុណ្ណោះ។ នៅក្នុងការប្រកួតលទ្ធផលពានរង្វាន់ Ballon D’or កាលពីម្សិលមិញខ្សែប្រយុទ្ធ Antoine Griezmann បានខកចិត្តចំពោះការដាក់ពិន្ទុរបស់គណៈកម្មការដែលផ្ដល់ឲ្យ Modric ឈ្នះពានរង្វាន់ Ballon D’or ឆ្នាំនេះ ស្របពេលដែល Griezmann បានជួយក្រុមនិងក្លឹបឲ្យឈ្នះពានរង្វាន់ជាច្រើន។

នៅក្នុងការប្រកាសលទ្ធផលនេះខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បញ្ចប់ដោយចំណាត់ថ្នាក់លេខ 3 ខណៈដែល Ronaldo នៅលេខ 2 និង Modric លេខ 1។ បន្ទាប់ពីការប្រកាសលទ្ធផលខ្សែប្រយុទ្ធ Griezmann បានខកចិត្តយ៉ាងខ្លាំងហើយបាននិយាយទាំងស្រក់ទឹកភ្នែកថា៖ ខ្ញុំឈ្នះ World Cup និង Europa League តើខ្ញុំត្រូវការអ្វីទៀតទើបឈ្នះពានរង្វាន់ Ballon D’or ខ្ញុំមិនដឹងទេ

បុត្រ

ប្រភព៖ Goal