ទើបបង្អួតរថយន្តផលិតក្នុងស្រុកហើយ ឥលូវនេះវៀតណាមត្រៀមបង្ហាញស្មាតហ្វូនផលិតក្នុងស្រុកទៀត ដើម្បីប្រកួតប្រជែងជាមួយ Apple និង Samsung ថែមទៀត

វៀតណាម៖​ ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម នឹងចាប់ផ្តើមលក់ទូរស័ព្ទទំនើបដំបូងរបស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ដែលជាចំណែកមួយនៃការផ្លាស់ប្តូររបស់ខ្លួនទៅជាក្រុមហ៊ុនបច្ចេកវិទ្យា និងឧស្សាហ៍កម្ម។ ក្រុមហ៊ុន Vingroup បាននិយាយកាលពីថ្ងៃចន្ទថា ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនលក់រាយបានកំពុងរីកដុះដាល ក្រុមហ៊ុន Vingroup នឹងចាប់ផ្តើមដំណើរការចេញលក់ស្មាតហ្វូនចំនួន៤ម៉ូដែលក្រោមឈ្មោះ “Vsmart” ។

ក្រុមហ៊ុន Vingroup នឹងស្វែងរកភាពជោគជ័យសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេស ដែលមានប្រជាជន៩៥លាននាក់នេះ ខណៈដែលជាគូប្រជែងដូចជា៖ Samsung និង Apple មិនទទួលបានជោគជ័យ។ ប្រទេសវៀតណាមគឺជាមូលដ្ឋានផលិតស្មាតហ្វូនធំបំផុតសម្រាប់ក្រុមហ៊ុន Samsung Electronics ផងដែរ។ Vingroup បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរស័ព្ទស្មាតហ្វូន Vsmart ត្រូវបានផលិតនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងហៃហ្វុងភាគខាងជើងប្រទេស ដែលមានសមត្ថភាពផលិតបាន ៥លានគ្រឿងក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានភាគហ៊ុន៥១ភាគរយជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសអេស្ប៉ាញ BQ ដែលអាចឱ្យពួកគេទាញយកអ្នកជំនាញអេស្ប៉ាញមកអភិវឌ្ឍផលិតផលរបស់ខ្លួន។ ក្រុមហ៊ុន Vingroup ក៏កំពុងធ្វើការជាមួយក្រុមហ៊ុន Google របស់ Qualcomm និង Alphabet Inc ផងដែរដើម្បី «ធ្វើទំនើបកម្មបច្ចេកវិទ្យា នៅក្នុងវិស័យស្មាតហ្វូន»៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia