កុំចេះតែហ៊ាន! ឆក់ទូរស័ព្ទរួចខំជិះគេចប៉ុណ្ណឹងហើយ ត្រូវម្ចាស់គេតាមទាន់ជិះបំបុក ថែមទាំងត្រូវអ្នកផ្សារព្រួតវាយទាំងព្រឹក (មានវីដេអូ)

អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។

ជាក់ស្តែងណាស់មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានការបង្ហោះនូវវីដេអូពីហ្វេសប៊ុកផេក OCA phone shop បង្ហាញនូវសកម្មភាពចោរមួយក្រុមបានធ្វើដំណើរយ៉ាងលឿនចូលក្នុងផ្សារដើម្បីគេចខ្លួន ក្រោយពីបានធ្វើការឆក់ទូរស័ព្ទដៃអ៊ុំប្រុសមួយរូប។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៥និង៤៩នាទីព្រឹក នៅក្នុងផ្សារព្រែកព្នៅ យោងតាមវីដេអូដែលបានបង្ហាញ ក្រុមចោរមានគ្នា២នាក់ សំណាងមិនល្អត្រូវបានអ៊ុំប្រុសជាម្ចាស់ទូរស័ព្ទតាមជិះបំបុកឲ្យដួល និងត្រូវបងប្អូនប្រជាពលរដ្ឋជាអាជីវករនៅក្នុងផ្សារព្រែកព្នៅ នាំគ្នាជួយស្ទាក់ចោរ រួចព្រួតវាយយ៉ាងដំណំ។ យ៉ាងណាមិញគេក៏មិនទាន់ដឹងច្បាស់អំពីនីតិវិធីបន្តចាត់ការក្រុមចោរនេះយ៉ាងណាដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖