Man City នាំមុខ 5ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្ន

ក្លឹប Manchester City បានយកឈ្នះក្លឹប Watford ២-១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Leroy Sane និង Riyad Mahrez កាលពីយប់មិញក្នុងក្របខ័ណ្ឌ Premier League។ ជ័យជម្នះនេះបានធ្វើឱ្យក្រុម Manchester City អាចរកពិន្ទុនាំមុខចំនួន 5 ពិន្ទុធ្វើឲពួកគេឡើងលើកំពូលតារាងបណ្តោះអាសន្ន។ លោក Guardiola បាននិយាយថា: «យើងជាក្រុមខ្លាំងហើយយើងគួរតែទទួលបានជ័យជម្នះនេះប៉ុន្តែអ្នកត្រូវតែសំលាប់ការប្រកួតនេះដើម្បីងាយស្រួលក្នុងការលេង។ នៅពេលដែលអ្នកមានគ្រាប់បាល់ពីរគ្រាប់ហើយនោះអ្នកត្រូវការគ្រាប់បាល់ទី 3 ដើម្បីសំលាប់ល្បែង។ នៅក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយពួកគេ (Watford) មានឱកាសច្រើន។ សម្រាប់រយៈពេល 5 នាទីចុងក្រោយពួកគេលេងល្អជាងយើង។

អត្ថបទ៖ ប៊ុនហួរ