Arsenal អនុញ្ញាតឲ្យ Welbeck ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ

ខ្សែប្រយុទ្ធ Danny Welbeck នឹងមិនត្រូវបានក្លឹបកាំភ្លើងធំ Arsenal ផ្ដល់កុងត្រាថ្មីឲ្យទេ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal ត្រៀមខ្លួនរួចហើយក្នុងការអនុញ្ញាតឲ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះដោយការផ្ទេរឥតគិតថ្លៃ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះក្នុងពេលបច្ចុប្បន្ននេះនឹងមិនមានសកម្មភាពជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះទទួលរងរបួសបាក់ករជើង ហើយពេលនេះក្លឹបកាំភ្លើងធំ Arsenal នៅតែបន្ដលើកទឹកចិត្ត Welbeck ដើម្បីឲ្យរូបគេឆាប់ជាសះស្បើយពីរបួស ប៉ុន្ដែក្លឹបយក្សរបស់ទីក្រុង London បានសម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Danny Welbeck ទេហើយក្លឹបនឹងអនុញ្ញាតឲ្យ Welbeck ចាកចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

បច្ចុប្បន្ន Welbeck បានចូលរួមជាមួយនឹងខ្សែបម្រើ Aaron Ramsey ស្ថិតនៅក្នុងបញ្ជឺកីឡាករឆ្នើមៗដែលក្លឹបមិនផ្ដល់កុងត្រាថ្មីឲ្យ ហើយអនុញ្ញាតឲ្យចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បុត្រ

ប្រភព៖ Goal