៥នាក់បាត់ខ្លួន បន្ទាប់ពីយន្តហោះយោធាអាមេរិកពីរគ្រឿងបានធ្លាក់ក្នុងសមុទ្រប្រទេសជប៉ុន

ប្រតិបត្ដិការជួយសង្គ្រោះបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ក្នុងការស្វែងរកអាកាសយានិកអាមេរិក៥នាក់ផ្សេងទៀតដែលបាត់ខ្លួន បន្ទាប់ពីយន្តហោះយោធាពីរគ្រឿងបានធ្លាក់ក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេងឥន្ធនៈនៅសមុទ្រជប៉ុន។ អ្នកនាំពាក្យរបស់ជប៉ុន (SDF) បាននិយាយថា សមាជិកអាកាសយានិកម្នាក់ត្រូវបានគេរកឃើញប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីស្ថានភាពរបស់អាកាសយានិកម្នាក់នោះទេ។

តាមការឱ្យដឹងមកថា យន្តហោះចម្បាំង F / A-18 ជាមួយអាកាសយានិកពីរនាក់ និងយន្តហោះដឹកប្រេង KC-130 ជាមួយនឹងអាកាសយានិក៥នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសជប៉ុនក្នុងកំឡុងពេលប្រតិបត្តិការហ្វឹកហាត់របស់ពួកគេ ហើយកងកម្លាំងស្វ័យការពាររបស់ជប៉ុនបានដាក់ពង្រាយយន្ដហោះ៩គ្រឿង និងនាវា៣គ្រឿងសម្រាប់ការស្វែងរកនេះ។ គួរឱ្យដឹងផងដែរថាកងទ័ពអាមេរិកប្រហែល ៥០,០០០នាក់គឺកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ហើយគ្រោះថ្នាក់ជារឿយៗនេះគឺមិនចម្លែកនោះទេ ហើយឧប្បត្តិហេតុទាំងនោះបានបង្កើនភាពតានតឹងរវាងសម្ព័ន្ធមិត្តយោធាជិតស្និទ្ធ Washington និងតូក្យូ ដែលបាននាំឱ្យមានបាតុកម្មប្រឆាំងនឹងការដាក់ពង្រាយ Ospreys ដោយប្រជាជនរស់នៅជិតមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ yahoo