Juventus ចង់យក Isco មកអ៊ីតាលីនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ

ក្លឹបសេះបង្កង់ Juventus ត្រៀមរៀបចំសំណើរសុំទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Calciomercato។

ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបានបាត់បង់ដំណែងជម្រើស 11 នាក់នៅក្នុងក្លឹបអធិរាជសរ Real Madrid ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹក Santiago Solari ដែលជាហេតុធ្វើឲ្យ Isco បានត្រឹមអង្គុយកៅអីបម្រុង។ ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍មានដូចជា Manchester United និងក្លឹប Manchester City ជាដើមហើយពេលនេះក្លឹបសេះបង្កង់ Juventus ត្រៀមសំណើរសុំទិញ Isco ពី Real Madrid នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ ខណៈដែលលោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus ប៉ុនប៉ុងចង់បានខ្សែបម្រើរូបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

បុត្រ

ប្រភព៖ Goal