ផ្អើលពេញផ្សារដេប៉ូ ប្រទះឃើញស្ត្រីម្នាក់ចង.កសម្លាប់ខ្លួននៅក្បែរតូបខ្លួនឯង

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីជាអ្នកលក់សំលៀកបំពាក់ម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងផ្សារដេប៉ូក្បែរតូបលក់ខោអាវរបស់គាត់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅក្នុងផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការបញ្ជក់របស់កូនស្រីសព បានឲ្យដឹងថា នាងបានបាត់ម្តាយរកមិនឃើញតាំងពីថ្ងៃទី៥ មកម្ល៉េះ លុះដល់វេលាកើតហេតុ នាងបានមកមើលនៅតូបលក់ខោអាវ ក៏ប្រទះឃើញម្តាយចង.កសម្លាប់ខ្លួនតែម្តង ធ្វើឲ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ន សពរបស់ស្ត្រីរងកំពុងរង់ចាំសមត្ថកិច្ច មកធ្វើកោសលវិច្ច័យ និងប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕