ឈ្នះ Burnley កាលពីយប់មិញ Liverpool នៅតែតាមធ្វើស្រមោល Man City ដដែល ខណៈដែលក្រុមទាំងពីរនេះមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុង Premier League

ក្លឹបហង្សក្រហម Liverpool នៅតែតាមធ្វើស្រមោលក្លឹបមេឃខៀវ Manchester City ក្រោយយកឈ្នះក្លឹប Burnley ដោយលទ្ធផល 1-3 កាលពីយប់មិញ។

ក្លឹបហង្សក្រហម Liverpool គិតត្រឹមប្រកួតទី 15 នៅតែតាមចងកម្មក្លឹបមេឃខៀវ Manchester City ដដែលក្រោយយកឈ្នះ Burnley នៅក្រៅដីកាលពីយប់មិញ ដោយពេលនេះក្លឹបហង្សក្រហម Liverpool ក្នុងរដូវកាលថ្មីនេះមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេហើយតាមពីក្រោយក្លឹបមេឃខៀវ Manchester City ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។ 15 ប្រកួតរបស់ Liverpool ក្នុងរដូវកាលថ្មីនេះគឺ ឈ្នះ 12 និងស្មើ 3 ចំណែកឯក្លឹបមេឃខៀវ Manchester City ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ដែរនៅក្នុងរដូវកាលថ្មីនេះ ក្រុមការពារដំណែងជើងឯក Man City កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 1 មាន 41 ពិន្ទុ។

ទោះបីជាក្លឹបយក្សទាំងពីរនេះកំពុងតាមគ្នាប្រកៀកប្រកិតក៏ដោយ ប៉ុន្ដែកីឡាកររបស់ក្លឹបទាំងពីរនេះមិនមែនជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងរដូវកាលនេះ ដោយពេលនេះអ្នកសុតបញ្ចូលទីច្រើនជាងគេរបស់ Premier League គិតត្រឹមសប្ដាហ៍ទី 15 នេះគឺកីឡាករ Pierre-Emerick Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal។ ដោយឡែកក្លឹបមេឃខៀវ Manchester City និងក្លឹបហង្សក្រហម Liverpool នឹងត្រូវប៉ះគ្នានៅក្នុងថ្ងៃទី 4 ខែមករា ឆ្នាំ 2019 ខាងមុខនេះក្នុងការប្រកួតលីគកំពូល Premier League។

 

បុត្រ