សហគ្រិនឆ្នើមៗមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញក្នុងឱកាសបុណ្យណូអែលនៅក្រុមហ៊ុនរ៉េនទ្រី Christmas @ Raintree

ក្រុមហ៊ុនរ៉េនទ្រី ផ្សារភ្ជាប់សហគ្រិនក្នុងស្រុក និងតំបន់

ក្រុមហ៊ុនរ៉េនទ្រី ដែលមានសាខាក្នុងទីក្រុងភ្នំពេញ បានរៀបចំពិធីបុណ្យណូអែលនៅលើដំបូលអាគាររបស់ខ្លួនជាថ្មីម្តងទៀតដែលកម្មវិធីដ៏អស្ចារ្យនេះមានរយៈពេលពីរថ្ងៃ ។ នៅល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ និងពេញមួយថ្ងៃសៅរ៍ ទី៨ ខែធ្នូ ទីតាំងកម្មវិធីរបស់ក្រុមហ៊ុនរ៉េនទ្រី the Canopy and the Crown នឹងក្លាយជាទីតាំងសម្រាប់ដាក់តាំងផលិតផលសិប្បកម្ម និងសកម្មភាពផ្សេងៗព្រមទាំងជាកន្លែងដាក់លក់កាដូផងដែរដែលដំណើរការដោយក្រុមសហគ្រិនដែលមានការច្នៃប្រឌិតនៅក្នុងតំបន់ជាច្រើនរូប ។ កសាងនៅលើបេសកកម្មមួយប្រកបដោយវិជ្ជាជីវៈខ្ពស់ ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុនរ៉េនទ្រីនេះ នឹងបង្ហាញអំពីផលិតផលសិប្បកម្មរបស់ខ្មែរ និងផលិតផលផ្សេងទៀតជាច្រើនមុខមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ។ល។ បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ចិត្តកាលពីឆ្នាំមុន ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ នឹងត្រូវបានរៀបចំឲ្យកាន់តែប្រសើរជាងមុនដោយមានការសហការជាមួយក្រុមហ៊ុន Invade ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ល្បីមួយរបស់ប្រទេសសិង្ហបុរី និង CULT ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍លេចធ្លោមួយទៀតក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុន Invade បានរៀបចំព្រឹត្តិការណ៍ធំប្រចាំតំបន់ជាច្រើន ដូចជា ព្រឹត្តិការណ៍ Artbox (ដែលមានអ្នកទស្សនាប្រមាណ ៧៥០.០០០ នាក់ក្នុងឆ្នាំនេះ!) និងរៀបចំទីផ្សារ Fleawhere ដែលជាទីផ្សារសម្រាប់បង្ហាញផលិតផលសិប្បកម្ម ។ ពួកគេក៏បានរៀបចំទីតាំង MOX ផងដែរដែលជាទីផ្សារសិង្ហបុរីទីមួយដែលដាក់តាំងបង្ហាញផលិតផលធ្វើពីឈើ ម៉ាស៊ីនដេរ និងសម្ភារផ្ទះបាយ ជាដើម ។ ក្រុមហ៊ុនល្បីមួយនេះ បានរៀបចំព្រឹត្តិការណ៍ Artbox ក្នុងប្រទេសម៉ាឡេស៊ីកាលពីខែមុន ហើយនេះគឺជាការបង្ហាញខ្លួនលើកទីមួយរបស់ពួកគេក្នុងប្រទេសកម្ពុជា ។ លោក Haoming Lee ប្រធានផ្នែករៀបចំយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Invade បានមានប្រសាសន៍ថា “ការសហការជាមួយក្រុមហ៊ុនរ៉េនទ្រី ផ្តល់ឱកាសឲ្យយើងអាចបញ្ជ្រាបខ្លួនទៅក្នុងទីផ្សារថ្មីស្រឡាងមួយ និងផ្តល់ឱកាសដល់សហគ្រិនក្នុងតំបន់បានចែករំលែកនូវបទពិសោធន៍ល្អៗ និងរៀនពីគ្នាទៅវិញទៅមក” ។

ក្រុមហ៊ុន CULT បាន និងកំពុងរៀបចំ និងបង្កើតទីផ្សារលក់ផលិតផលដែលជួយអភិរក្សបរិស្ថាននៅជុំវិញរាជធានីភ្នំពេញអស់រយៈពេលពីរឆ្នាំមកហើយដែលបានទាក់ទាញក្រុមហ៊ុនលក់ក្នុងប្រទេសកម្ពុជាជាច្រើន ។ ស្ថាបនិកក្រុមហ៊ុន Katia Chantal បានថ្លែងអំពីបេសកកម្មរបស់ព្រឹត្តិការណ៍នោះថា “តាមរយៈការដុះលូតលាស់របស់សហគមន៍ CULT យើងចង់ឲ្យអតិថិជនរបស់យើងប្រើប្រាស់សេវាកម្ម ឬផលិតផលដែលជួយដល់បរិស្ថាន និងគាំទ្រដល់សហគ្រិនឆ្នើមថ្មីៗក្នុងប្រទេសកម្ពុជា និងតំបន់ ។ យើងមានសេចក្តីសោមនស្សរីករាយដែលផលិតផលដែលមានភាពច្នៃប្រឌិតថ្មីៗរបស់កម្ពុជា នឹងត្រូវដាក់តាំងបង្ហាញជាមួយផលិតផលម៉ាកល្បីៗរបស់ប្រទេសអាស៊ីអាគ្នេយ៍នៅក្រុមហ៊ុនរ៉េនទ្រី” ។

នៅសប្តាហ៍នេះនឹងមានការសម្តែងតន្រ្តី និងមាន DJ Optimus Funk មកពីទីក្រុងឡុងដ៍ ជម្រើសអាហារ និងភេសជ្ជ: និងការតុបតែងភ្លើងពិសេសរបស់រ៉េនទ្រី។ កញ្ញា Zoë Ng ដែលជាស្ថាបនិករ៉េនទ្រីនិយាយថា “ដើម្បីពង្រីកសហគមន៍ដ៏ធំមួយ អ្វីដែលសំខាន់គឺការងារ និងការកម្សាន្ត ត្រួវដើរជាមួយគ្នា។ ដូចនេះការប្រារព្ធបុណ្យណូអែលនេះឡើងជាឧកាសដ៏ល្អសម្រាប់ធ្វើអោយដៃគូរ មិត្តភក្ត័ និងគ្រួសាររបស់រ៉េនទ្រីទាំងអស់មានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។”

នឺងមានផលិតផលក្នុងស្រុក និងក្រៅស្រុកជាច្រើន ដូចជាសំលៀកបំពាក់ គ្រឿងលង្ការ និងសម្ភារ:ប្រើប្រាស់ផ្សេងៗ។ ក្នុងនេះផងដែរ ម្រេចកំពតម៉ាកAtelier ដែលច្នៃយ៉ាងពិសេសដោយបងប្អូនជនជាតិខ្មែរកាត់បារាំង២នាក់ ប្រ៊េនសំលៀកបំពាក់ម៉ាក Khmer krama ដែលច្នៃចេញពីក្រឡាក្រម៉ាខ្មែរ ព្រមទាំងមានការបង្រៀនច្នៃសម្ភារ: សិក្សាយ៉ាងបិុនប្រសព្វពី N.o.w.h.e.r.e។ បើនិយាយពីខាងអ្នកលក់មកពីក្រៅស្រុកវិញ មានដូចជា Envet គ្រឿងលង្ការ ដែលច្នៃម៉ូតនៅពេល Anitaមកពីប្រទេសសឹង្ហបុរី ធ្វើដំណើរជំុវិញពិភពលោក មានទាំងប្រ៊នសំលៀកបំពាក់ម៉ាក The Shirt Bar និង សម្ភារ:និងកាបូប Frankitas ដែលរចនាម៉ូតប្លែកៗ។

សូមចុចលីងនេះដើម្បីមើលព័ត៌មានបន្ថែម។
www.raintreecambodia.com/events/xmas2
ស្ថាបនិករ៉េនទ្រី Zoë Ng បន្តទៀតថា រ៉េនទ្រីជាកន្លែងដែលជួបជំុអ្នករាល់គ្នាដោយមិនព្រាងទុក ហើយមិនត្រឹមតែជា កន្លែងធ្វើការតែប៉ុណ្ណោះទេ ថែមទាំងមានការបំផុសគំនិត ជាច្រើនទៀត។

សម្រាប់ព័ត័មានបន្ថែម នៃកម្មវីធីណូអែលនៅអគាររ៉េនទ្រី Christmas @ Raintree

ថ្ងៃសុក្រទី ៧ ខែធ្នូ ពីម៉ោង ៦ ល្ងាចដល់ ១០ យប់ នឹងមានពិធីជប់លៀងស្រាក្រឡុក
ថ្ងៃសៅរិ៍ទី៨ ខែធ្នូ ពីម៉ោង ៩ ព្រឹកដល់ ៦ល្ងាច នឹងមានការកម្សាន្តជាលក្ខណ:គ្រួសារ

អំពីអគារអភិវឌ្ឃរ៉េនទ្រី

រ៉េនទ្រី គឺជាការអភិវឌ្ឍការិយាល័យបែបប៊ូទិកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាសម្រាប់់ក្រុមហ៊ុន និងស្ថាប័នដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ រ៉េនទ្រី Raintree មានទីតាំងស្តិតនៅតំបន់ពាណិជ្ជកម្មកណ្តាល ដែលសម្បូរទៅដោយធនាគារជាច្រើន និងជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាគារការិយាល័យនេះដែរលាតសន្ធឹងទំហំ ៣០០០ ម៉ែត្រការ៉េ ដែលអាចបត់បែនបានសម្រាប់ការិយាល័យគ្រប់ប្រភេទ រួមជាមួយសាលដ៏ធំសំរាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងទីធ្លារដ៏ល្វឹងល្វើយលើដំបូលអគារផងដែរ។
អគារលេខ 299 ផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្នំពេញ

វ៉េបសាយ www.raintreecambodia.com គេហទំព័រហ្វេសបុក @raintreecambodia
ស្វែករករ៉េនទ្រីនៅទីនេះ Google Maps here