កីឡា December 11, 2018 Khmernote
Paul Pogba បាននិយាយថា៖ Man Utd មិនអនុញ្ញាតឲ្យរូបគេចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះឡើយ

ក្លឹបបិសាចក្រហម Manchester United បានប្រាប់ទៅកាន់ខ្សែបម្រើ Paul Pogba ថាគាត់នឹងមិនត្រូវបានក្លឹបលក់នោះទេ ទោះបីជា Pogba កំពុងមានការមិនពេញចិត្តជាមួយនឹងលោក Jose Mourinho ក៏ដោយ។

ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងពីរប្រកួតចុងក្រោយ ខ្សែបម្រើ Paul Pogba មិនបានស្ថិតនៅក្នុងបញ្ជើឈ្មោះកីឡាករជម្រើសដំបូងរបស់ក្លឹបបិសាចក្រហម Manchester United ទេ។ ប៉ុន្ដែខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងវិលត្រលប់មកកាន់ជម្រើសដំបូងរបស់ក្លឹបវិញនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ក្នុងសប្ដាហ៍នេះ ជាពិសេស Pogba អាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបហង្សក្រហម Liverpool នៅចុងសប្ដាហ៍នេះ។

ខ្សែបម្រើ Paul Pogba មានបំណងចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងខែមករាខាងមុខនេះ ក្រោយមានការចាប់អារម្មណ៍ពីក្លឹបសេះបង្កង់ Juventus ដើម្បីយកខ្សែបម្រើរូបនេះត្រលប់ទៅកាន់ប្រទេសអុីតាលីវិញ ប៉ុន្ដែ Man Utd បានប្រាប់ទៅកាន់ Pogba ថាពួកគេនឹងមិនលក់ Pogba ទេទោះបីជាពេលនេះ Pogba កំពុងសម្ដែងការមិនពេញចិត្តជាមួយនឹងលោក Jose Mourinho ក៏ដោយ។

បុត្រ

ប្រភព៖ Goal