តោះមកដឹងពីរបៀបប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE របស់ក្រសួង (មានវីដេអូ)

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្មវិធីថែទាំផ្លូវ (ROAD CARE) ត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ កម្មវិធី ROAD CARE នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ។

តាមរយៈកម្មវិធីថែទាំផ្លូវនេះ ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍អំពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយគ្រាន់តែប្រើកម្មវិធីនោះ ថត បន្ទាប់មកបញ្ជូនរូបភាព ឬវីដេអូឃ្លីប ទៅកាន់ក្រុមការងារទទួលបន្ទុកជាការស្រេច ដើម្បីមានវិធានការ ជួសជុលបានទាន់ពេលវេលា។ ហើយកម្មវិធីថែទាំផ្លូវនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវជង្ហុកសំបុកមាន់ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព ជាពិសេសជាងនេះទៅទៀត វាបង្ហាញពីការរីកចម្រើននៃអរិយធម៌ខ្មែរនាបច្ចុប្បន្ន តាមការរីកចម្រើនវិស័យព័ត៌មានវិទ្យានេះ។ តោះឥលូវយើងស្វែងយល់ពីការប្រើប្រាស់កម្មវិធី ROAD CARE ទាំងអស់គ្នា៖

កម្មវិថីថែទាំផ្លូវ (Road Care Mobile App)

ដឹងទេថា តើកម្មវិថីថែទាំផ្លូវ (Road Care) គឺជាអ្វី?ទស្សនាវីដេអូខាងក្រោម ដើម្បីដោះស្រាយចម្ងល់នេះទាយយកកម្មវិធីថែទាំផ្លូវ (Road Care) លើទូរសព្ទដោយឥតគិតថ្លៃ តាមរយៈ- Android: roadcare.mpwt.gov.kh/android- IOS: roadcare.mpwt.gov.kh/ios (នឹងដំណើរការឆាប់ៗនេះ)—ខិត្តបណ្ណព័ត៌មាន៖ goo.gl/ENXkg6

Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Friday, December 14, 2018

អត្ថបទ៖ សេម