រូបសំណាក់នាងគង្ហីង នឹងត្រូវរំកិលប្តូរទីតាំងថ្មី

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៥​កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាពចរាចណ៍​ជាក់ស្ដែង​នៅ​ចំនុច​ភ្លើង​ស្ដុប​នាង​គង្ហីង ដោយ​ឃើញ​ពី​លំហូរ​ចរាចរណ៍​នៅ​តំបន់​នោះ​មាន​ភាព​មមាញឹក​ណាស់ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​រំកិល​រូប​សំណាក់​នាង​គង្ហីង​ពី​កន្លែង​ចាស់ មក​ដាក់​នៅ​ចំនុច​សួន​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​វិញ ដើម្បី​លើក​កំពស់​សោភ័ណ្ឌ​ភាព​រូប​សំណាក់ និងលើក​កំពស់​រូប​សំណាក់​អោយ​ខ្ពស់​ជាង​កន្លែង​ចាស់ និងកែ​លំអ​លំហូរ​ផ្លូវ​បត់​ស្តាំ​នៅ​ត្រង់​ចំនុច​ផ្លូវ​ប្រសព្វ​រវាង​វិថី​ទេពផន​(១៨២)កែង​មហាវិថី​ព្រះ​មុនីរ៉េត​(២១៧) និង​ឆ្លៀត​ពិនិត្យ​មើលការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង ដែល​សម្រេច​បាន​៩០%ហើយ ដោយ​ពិនិត្យ​ឃើញ​នៅ​តំបន់​នោះ​ នា​ពេល​រាត្រី​មាន​ភាព​ងងឹត ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ​បាន​ណែនាំ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បន្ថែម​ភ្លើង​បំភ្លឺ​ក្រោម​ស្ពាន​ថ្មើរជើង និង​បន្ថែម​ភ្លើង​ស្ដុប​មួយ​បង្គោល​បន្ថែម​ទៀត​៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ