កីឡា January 10, 2019 Khmernote
ក្លឹប Inter Milan ពិន័យខ្សែប្រយុទ្ធ Mauro Icardi ចំនួន 100,000 អឺរ៉ូ ក្រោយពេលខ្សែប្រយុទ្ធរូបនេះមកហ្វឹកហាត់យឺត

ក្លឹប Inter Milan បានពិន័យប្រធានក្រុមកីឡាករ Mauro Icardi ចំនួន 100,000 អឺរ៉ូ ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានមកហ្វឹកហាត់យឺត ក្រោយពេលខ្សែប្រយុទ្ធរូបនេះកំពុងមានភាពតានតឹងជាមួយនឹងក្លឹប Inter Milan លើការចចារកិច្ចសន្យា។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi កំពុងបង្ហាញទម្រង់លេងល្អនៅលើទីលានដោយក្នុង 22 ប្រកួតខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan រូបនេះបានសុតបញ្ចូលទីឲ្យក្លឹប Inter Milan បានចំនួន 13 គ្រាប់។ កុងត្រារបស់ខ្សែប្រយុទ្ធ Mauro Icardi ជាមួយនឹងក្លឹប Inter Milan នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខ ហើយក្លឹបចង់បន្ដកុងត្រាថ្មីជាមួយនឹងប្រធានក្រុមរូបនេះ ប៉ុន្ដែប្រពន្ធ និងភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi បានធ្វើឲ្យការចចារកុងត្រានេះមានការតានតឹង។

យោងតាមការរាយការណ៍របស់សារពត៌មាន Sky Sport បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានក្លឹប Inter Milan ពិន័យជាទឹកប្រាក់ចំនួន 100,000 អឺរ៉ូ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមិនគោរពវេលាមកហ្វឹកហាត់យឺត ក្រោយពេលមានការតានតឹងជាមួយនឹងក្លឹបរឿងបន្ដកុងត្រាថ្មី។ នេះគឺជាលើកទី 2 ហើយដែលក្លឹប Inter Milan ត្រូវបង្ខំចិត្តដាក់ពិន័យលើកីឡាករនៅក្នុងរដូវកាលនេះ ដោយលើកទី 1 ក្លឹប Inter Milan បានដាក់ពិន័យមកលើខ្សែបម្រើ Radja Nainggolan ដូចនឹងករណីរបស់ខ្សែប្រយុទ្ធ Mauro Icardi ដែរ ដោយអ្នកទាំងពីរនេះសុទ្ធតែមិនគោរពពេលវេលាហ្វឹកហាត់។

បុត្រ

ប្រភព៖ 90min