កីឡា January 10, 2019 Khmernote
Inter Milan សម្រេចចិត្តទម្លាក់តម្លៃខ្លួនខ្សែបម្រើ Ivan Perisic ពី 50លាន មកត្រឹមតែ 30លានផោន តែប៉ុណ្ណោះ

កាលពីពេលថ្មីៗនេះក្លឹប Inter Milan សម្រេចចិត្តទម្លាក់តម្លៃខ្លួនខ្សែបម្រើស្លាប Ivan Perisic ដល់ទៅ 20លានផោន ឯណោះ ប្រសិនបើក្លឹបបិសាចក្រហម Manchester United ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។

ខ្សែបម្រើស្លាបវ័យ 29 ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United អស់រយៈពេលជាច្រើនខែមកហើយដើម្បីផ្ទេរចេញពីក្លឹប Inter Milan។ តាមការរំពឹងទុកខ្សែបម្រើ Ivan Perisic អាចនឹងផ្ទេរចេញពីក្លឹប Inter Milan ទៅកាន់ក្លឹបបិសាចក្រហម Manchester Untied មុនពេលទីផ្សារដោះដូរកីឡាកររដូវរងារនេះបិទទ្វារ។

តម្លៃខ្លួនរបស់ខ្សែបម្រើ Ivan Perisic កាលពីមុនត្រូវបាន Inter Milan កំណត់តម្លៃខ្លួនដល់ទៅ 50លានផោន ប៉ុន្ដែពេលនេះក្លឹប Inter Milan ទម្លាក់តម្លៃខ្លួន Perisic នៅសល់តែ 30លានផោន​ តែប៉ុណ្ណោះ ប្រសិនបើ Manchester United ចង់បាន ហើយលុយដែលទទួលបានពីការលក់ខ្សែបម្រើស្លាប Ivan Perisic នេះអាចនឹងត្រូវបានក្លឹប Inter Milan ប្រើសម្រាប់ក្នុងការដេញថ្លៃខ្សែបម្រើ Luka Modric ពីក្លឹបអធិរាជសរ Real Madrid។

ក្នុងរដូវកាលនេះ ខ្សែបម្រើស្លាប Ivan Perisic បានបង្ហាញខ្លួនឲ្យក្លឹប Inter Milan ក្នុងការប្រកួតលីគកំពូល Italia Serie A បានចំនួន 17 ប្រកួតដោយក្នុងនោះសុតបញ្ចូលទីបានចំនួន 3 គ្រាប់ផងដែរ។

បុត្រ

ប្រភព៖ Goal