បច្ចេកវិទ្យា January 11, 2019 lyda
ក្រុមតារាវិទូស្ម័គ្រចិត្ត បានរកឃើញភពមួយដែលមានទំហំធំជាងផែនដី ២ដង ដែល NASA មិនធ្លាប់បានស្គាល់

តេឡេស្កុបអវកាស Kepler (Kepler Space Telescope) បានរកឃើញភពថ្មីមួយ ដែលមានទំហំធំជាងភពផែនដីពីរដង។ ភពដែលត្រូវបានគេឱ្យឈ្មោះថា K2-288Bb អាចជាថ្ម ឬសម្បូរទៅដោយឧស្ម័ន ដែលស្រដៀងនឹងភពណេបទូន (Neptune)។ ការរកឃើញនេះគឺពិតជាគួរឱ្យរំភើបជាទីបំផុត ដោយសារទំហំរបស់ភពនេះ (តូចជាងណេបទូនបន្តិច) គឺកម្រមានណាស់ក្នុងចំនោមភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ។

K2-288Bb មានទីតាំងស្ថិតនៅចម្ងាយ ២២៦ឆ្នាំពន្លឺ ស្ថិតនៅក្នុងតារានិករ Taurus និងជាផ្នែកមួយនៃប្រព័ន្ធផ្កាយដែលមានផ្កាយស្រអាប់ចំនួន ២ និងមានចំងាយឆ្ងាយពីគ្នាប្រហែល ៥.១ពាន់លានម៉ាយ។ ផ្កាយមួយក្នុងចំណោមផ្កាយទាំង២ គឺមានទំហំពាក់កណ្តាលព្រះអាទិត្យ ចំណែកឯផ្កាយមួយទៀតមានទំហំប្រមាណ ១ ភាគ ៣ នៃព្រះអាទិត្យ។ ក្រុមស្រាវជ្រាវបានរកឃើញថា ភពថ្មីនេះវិលជុំវិញផ្កាយតូចៗរៀងរាល់ ៣ ថ្ងៃម្តង។ យោងតាមការរកឃើញបង្ហាញថា ផ្កាយនេះគឺប្រហែលជាអាចទ្រទ្រង់ជីវវិទ្យាដែលមានផលិតភាពដូចគ្នានឹងភពផែនដីដែរ។ ភពនេះត្រូវបានគេរកឃើញដោយក្រុមតារាវិទូអ្នកស្ម័គ្រចិត្ត ដោយពួកគេពិនិត្យមើលខ្សែកោងពន្លឺពី Kepler Space Telescope ដោយផ្ទាល់ភ្នែករបស់ពួកគេ ជាជាងតាមរយៈការប្រើប្រាស់កម្មវិធីកុំព្យូទ័រ៕

អត្ថបទ៖ លីដា
ប្រភព៖ engadget