Nissan Auto Tech January 11, 2019 Khmernote
រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Nissan ដើរដោយថាមពលអគ្គិសនី សាកភ្លើងម្តងអាចរត់បានជិត៤០០គីឡូម៉ែត្រ (មានវីដេអូ)

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ជប៉ុន គឺក្រុមហ៊ុន Nissan កាលពីពេលថ្មីៗនេះ ទើបតែបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៅកាន់រថយន្តដើរដោយថាមពលអគ្គិសនីរបស់ខ្លួន ដែលធ្វើឲ្យរថយន្តសេរីថ្មីនេះកាន់តែទំនើប និងមានគុណភាពខ្ពស់ជាងមុន។ កន្លងមករថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Nissan គឺរថយន្តម៉ាក  Nissan Leaf អាចធ្វើដំណើរបាន ២៤១ គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង និងអាចបើកបរបានក្នុងល្បឿនត្រឹមតែ ៨០ គីឡូម៉ែត្រក្នុងម៉ោងប៉ុណ្ណោះ។

ដោយឡែករថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Nissan គឺរថយ​​ន្តម៉ាក  Nissan Leaf+  មានសមត្ថភាពរត់ដោយថាមពលអគ្គិសនី ៦២ គីឡូវ៉ាត់ក្នុងមួយម៉ោង អាចធ្វើដំណើរបានរហូតដល់ទៅ ៣៦៣ គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង និងអាចបើកបរបានក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយ​​ន្តម៉ាក  Nissan Leaf+  នេះ ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថជន និងក្លាយជារថយន្តដើរដោយថាមពលអគ្គិសនីល្អបំផុតផងដែរ។ លោកអ្នកទាចទស្សនារូបភាព និងវីដេអូរបស់រថយន្ត Nissan Leaf+  ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops