កីឡា January 11, 2019 Khmernote
ក្លឹបតោខៀវ Chelsea ច្រានចោលសំណើររបស់ Barcelona ក្នុងការសុំយក Malcom ប្ដូរជាមួយនឹង Willian

យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea បានច្រានចោលសំណើររបស់ក្លឹបអ្នកមានបុណ្យដែលដាក់សំណើរយកខ្សែបម្រើ Malcom រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើដើម្បីប្ដូរយកខ្សែបម្រើស្លាប Willian។

ក្លឹបតោខៀវ Chelsea នៅតែរក្សាជំហររឹងមាំនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះ ដោយមិនចង់ឲ្យកីឡាករសំខាន់ណាមួយរបស់ក្លឹបចាកចេញពីក្លឹបដោយខុសគោលដៅឡើយ។ ក្លឹបអ្នកមានបុណ្យ Barcelona បានឲ្យតម្លៃខ្លួនខ្សែបម្រើស្លាប Willian ក្នុងតម្លៃ 50 លានផោន ដោយក្នុងសំណើរនោះក្លឹបអ្នកមានបុណ្យ Barcelona បានដាក់សំណើរផ្ដល់ខ្សែបម្រើ Malcom ដែលទិញពីក្លឹប Roma មកក្នុងតម្លៃ 38លានផោន រួមជាមួយនឹងទឹកប្រាក់បន្ថែម 50លានផោន ដើម្បីសុំប្ដូរជាមួយនឹង Willian ពីក្លឹបតោខៀវ Chelsea ប៉ុន្ដែសំណើរនេះត្រូវបាន Chelsea ច្រានចោល។

បុត្រ

ប្រភព៖ Goal