ព័ត៌មាន January 11, 2019 lyda
ដើម្បីអបអរការទាញយក VLC ចំនួន ៣ពាន់លានដង VideoLAN នឹងនាំយកនូវ Airplay មកជា platform របស់ខ្លួនឆាប់ៗ

VLC ជាកម្មវិធីចាក់វីដេអូដែលអាចចាក់បានគ្រប់ទម្រង់នៃវីដេអូទាំងអស់ ហើយ VLC ពេលនេះគឺកំពុងឈានដល់ដំណាក់កាលដ៏ធំមួយ។ គេហទំព័រ Variety ក៏បានប្រទះឃើញការដំឡើងរបស់ VideoLan នៅស្តង់ CES 2019 ដោយក្នុងនោះគឺជាការបង្ហាញចំនួននៃការទាញយក VLC ជិត ៣ពាន់លានដង។ ឆ្លើយតបនឹងការអបអរសាទរនេះតំណាងក្រុមហ៊ុនលោក Jean-Baptiste Kempf បាននិយាយថា VLC នឹងធ្វើការនាំយក AirPlay ទៅជា platform របស់ខ្លួននៅថ្ងៃអនាគត។

ការនាំយក Airplay មករួមជាដៃគូជាមួយ VLC ជាសមត្ថភាពមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Android ប្រើប្រាស់វីដេអូទៅទូរទស្សន៍ Apple ហើយវាអាចនឹងមកដល់ខែក្រោយនេះ។ គម្រោងផ្សេងទៀតដែលក្រុមការងារកំពុងធ្វើការរួមបញ្ចូល VR mode សម្រាប់មើលមាតិកា 2D នៅលើ VR headsets និង media library ល្អប្រសើរជាងមុន។ លោក Jean-Baptiste Kempf ក៏សង្ឃឹមដែរថា VLC អាចជាជម្រើសដ៏ប្រសើរមួយផ្សេងទៀតសម្រាប់ iTunes ៕

អត្ថបទ៖ លីដា
ប្រភព៖ engadget