Danis Suarez ខិតជិតផ្ទេរមកកាន់ Arsenal ហើយក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបអ្នកមានបុណ្យ Barcelona

ក្លឹបកាំភ្លើងធំ Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀងដើម្បីយកខ្សែបម្រើ Denis Suarez មកកាន់ក្លឹបកាំភ្លើងធំ Arsenal ក្នុងលក្ខខ័ណ្ឌខ្ចីជើងហើយ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានលោក Unai Emery បញ្ចុះបញ្ចូលឲ្យចូលរួមជាមួយនឹង Arsenal។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅក្នុងសន្និសីទកាសែតមុនការប្រកួត លោក Unai Emery បាននិយាយថា៖ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះក្លឹបកាំភ្លើងធំ Arsenal អាចនឹងមិនទិញកីឡាករណាមួយទេ ប៉ុន្ដែក្លឹបអាចនឹងព្យាយាមទាក់ទងខ្ចីជើងកីឡាករល្អៗពីក្លឹបដទៃទៀត។ ប្រសិនបើការផ្ទេរជោគជ័យ ការមកដល់របស់ខ្សែបម្រើ Danis Suarez អាចនឹងមានលទ្ធភាពខ្ពស់ក្នុងការប្រជែងយកដំណែងជម្រើសដំបូងជាមួយនឹងខ្សែបម្រើ Alex Iwobi និង Henrikh Mkhitaryan សម្រាប់ពាក់កណ្ដាលរដូវកាលនេះ។ លោក Unai Emery យល់ច្បាស់ពីទម្រង់លេងរបស់ខ្សែបម្រើ Danis Suarez ដោយសារតែអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅក្នុងក្លឹប Sevilla កាលពីរដូវកាល 2014/2015។

លោក Unai Emery បាននិយាយថា៖ ពេលនេះខ្ញុំមិនទាន់ដឹងពីស្ថានភាពរបស់ Suarez នៅឡើយទេ គ្រាន់តែដឹងថាពួកយើងអាចនឹងចុះហត្ថលេខានាំយកគេមកនៅក្នុងពេលខាងមុខនេះ។ កុងត្រារបស់ខ្សែបម្រើ Danis Suarez ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ហើយពេលនេះ Arsenal កំពុងធ្វើការចចារជាមួយនឹង Barcelona ដើម្បីត្រៀមទិញ Danis Suarez នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ 

បុត្រ

ប្រភព៖ Goal