សង្គម January 17, 2019 Khmernote
ត្រៀមៗ! អាកាសធាតុនឹងចុះត្រជាក់ម្តងទៀត អាចត្រជាក់ដល់ ១៧-១៩អង្សារសេរយៈពេល៣ថ្ងៃជាប់គ្នាឯណោះ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៩ ជាពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលមានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅរង្វង់ពី ១៧ – ១៩ អង្សារសេ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ចំពោះសុខភាព!

អត្ថបទ៖ សេម