ព័ត៌មាន January 25, 2019 lyda
ប្រទេសបារ៉ែន បើកដំណើរការសួនកម្សាន្តក្រោមទឹកធំជាងគេបំផុតក្នុងពិភពលោក ដែលមានដាក់យន្តហោះប៊ូអ៊ីង 747 យ៉ាងធំមួយគ្រឿង

ប្រទេសបារ៉ែន នឹងចាប់បើកឧទ្យានកម្សាន្តក្រោមទឹកធំជាងគេបំផុតនៅលើពិភពលោក ដោយមានដាក់យន្តហោះប៊ូអ៊ីង 747 ដែលបានលិចមួយគ្រឿងយ៉ាងធំ។ ឧទ្យាននៅក្រោមទឹកដែលបើកនៅរដូវក្តៅនេះគឺមានផ្ទៃដី ២៥ហិចតា និងត្រូវបានបង្កើតឡើងដើម្បីជាបទពិសោធនៃការមុជទឹក។ ឧទ្យានកម្សាន្តនេះមានទីតាំងស្ថិតនៅចន្លោះឧបទ្វីបកាតា និងឆ្នេរភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញគម្រោងនេះគេសង្ឃឹមថា នឹងទាក់ទាញអ្នកចូលចិត្តជ្រមុជទឹកពីជុំវិញពិភពលោក ក៏ដូចជាជួយអ្នកស្រាវជ្រាវដែលចង់រកព័ត៌មាន និងទិន្នន័យអំពីជីវវិទ្យា និងជីវសាស្រ្តសមុទ្រ។ ហើយអារ៉ាប់រួមក៏បានប្រកាសផែនការកាលពីឆ្នាំមុនផងដែរ ដើម្បីបង្កើតនូវសួនផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោកតាមបណ្តោយឆ្នេរសមុទ្រ Fujairah ។ គេរំពឹងថានឹងបំបែកកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Record) ព្រោះវានឹងផ្តល់នូវកន្លែងដែលមានសុវត្ថិភាពសម្រាប់ជីវចម្រុះដើម្បីស្តារប្រព័ន្ធអេកូ៕

អត្ថបទ៖ លីដា
ប្រភព៖ forbes