ព័ត៌មាន January 28, 2019 Khmernote
ថៃនឹងផ្តល់ទិដ្ឋាការពិសេសសម្រាប់ជនជាតិចិន ដើម្បីធ្វើយ៉ាងណាឲ្យមកដើរលេងប្រទេសខ្លួនកាន់តែច្រើនឡើង

ថៃ៖ នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសថៃនឹងបង្កើតប្រព័ន្ធអេឡិចត្រូនិចដ៏ពិសេសមួយ ដើម្បីអនុញ្ញាតឲ្យប្រជាជនចិន ដែលចង់ទៅកំសាន្តនៅក្នុងប្រទេសថៃអាចស្នើសុំទិដ្ឋការតាមប្រ័ព្ធនអ៊ីនធឺណិត (e-visa) បានដោយមិនចាំបាច់ចំណាយពេលទៅដល់ស្ថានទូតនោះទេ។ ការផ្តល់ជូនពិសេសបានធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលអាចសុំទិដ្ឋាការទៅកាន់ប្រទេសថៃតាមប្រព័ន្ធអ៊ឺនធឺណិតដូចនេះ។ បើយោងតាមលោក Chatri Archjananun ប្រធាននាយកដ្ឋានកុងស៊ុលរបស់ថៃបានបញ្ជាក់ថា ការផ្តល់ជូនទិដ្ឋាការតាមប្រព័ន្ធអ៊ីនធឺណិតនេះ ឬតាមភាសាបច្ចេកទេសគេហៅថា e-Visa នឹងចាប់ផ្តើមនៅក្នុងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩  ហើយគេជឿថាប្រជាជនចិនទាំងអស់នឹងរីករាយជាមួយនឹងសេវាពិសេសនេះ ហើយនឹងនាំគ្នាមកកំសាន្តក្នុងប្រទេសថៃឲ្យបានច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ nationmultimedia