ក្រុមហ៊ុន Google គ្រោងនឹងលុបចោល Google+ និងមាតិកាទាំងអស់រួមទាំង៖ Google pages, រូបភាព & វីដេអូ និងអ្វីគ្រប់យ៉ាងដែលមាននៅលើ Google+ របស់ខ្លួននៅថ្ងៃ ទី២ ខែមេសា ខាងមុខនេះ។ ដូច្នេះហើយអ្នកដែលកំពុងប្រើប្រាស់ Google+ គួរតែចូលទៅទាញយកទិន្នន័យដែលចាំបាច់របស់ខ្លួនមកទុកឱ្យហើយមុនពេលដែលវានឹងបាត់ខ្លួនទៅជារៀងរហូត។
Google នឹងមិនត្រឹមតែលុប Google+ នោះទេ សូម្បីតែ Google APIs ក៏នឹងត្រូវបិទនៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៩ នេះផងដែរ។ ហើយមូលហេតុដែលនាំឱ្យមានការលុបចោលនេះ គឺដោយសារមានអ្នកប្រើប្រាស់តិចតួច និងការយាយីពីភាគីទីបី (third party apps) ដែលអាចស្នើការអនុញ្ញាតដើម្បីមើលព័ត៌មានប្រវត្តិរូបដូចជា៖ ឈ្មោះ អ៊ីម៉ែល អាជីព វ័យ និងច្រើនទៀតពីអ្នកប្រើប្រាស់ ដែលវាធ្វើឱ្យឯកជនភាពរបស់អ្នកប្រើប្រាស់មិនមានប្រសិទ្ធិភាព៕
អត្ថបទ៖ លីដា
ប្រភព៖ techcrunch