វិស្វករចិនម្នាក់ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួន ជុំវិញករណីលួចយកអាថ៌កំបាំងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple

វិស្វករជនជាតិចិនម្នាក់ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួនដោយបានចោទប្រកាន់ថា គាត់មានបំណងលួចយកអាថ៌កំបាំងបច្ចេកវិទ្យារបស់ក្រុមហ៊ុ Apple។ វិស្វករចិនដែលត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួនរូបនេះមានឈ្មោះថា Jizhong Chen ជាមនុស្សពូកែម្នាក់ ដែលបានទៅធ្វើការងារធំៗជាច្រើនក្នុងសហរដ្ឋមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើតាមប៉ូលិសអាមេរិកបានឲ្យដឹងថា អាថ៌កំបាំងបច្ចេកវិទ្យា ដែលគាត់មានបំណងចង់លួចនោះគឺជាគម្រោងផលិតរថយន្តគ្មានមនុស្សបើក ដែលជាគម្រោងថ្មីរបស់ក្រុមហ៊ុន Apple។

លោក Jizhong Chen ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួន ខណៈដែលគាត់រៀបនឹងឡើងយន្តហោះត្រលប់មកប្រទេសចិនវិញ។ សម្រាប់អាមេរិកបានធ្វើកាចោទប្រកាន់ករណីនេះថា វាមិនមែនជាករណីបុគ្គលនោះទេ តែវាករណីប្រទេសចិនលួចបច្ចេកវិទ្យារបស់អាមេរិក។ ការចាប់ខ្លួនត្រូវធ្វើការឡើងដោយផ្អែកលើការស៊ើបអង្កេត លើឯកសារការងារ និងត្រួតពិនិត្យទិន្នន័យក្នុងម៉ាស៊ីនកុំព្យូរទ័ររបស់លោក Jizhong Chen យ៉ាងល្អិតល្អន់។ យ៉ាងណាក្តី ពេលនេះមេធាវីរបស់លោក Jizhong Chen បានធ្វើការធានាឲ្យគាត់បាននៅក្រៅឃុំហើយជាថ្នូរនឹងការតម្កល់ប្រាក់ ១០ ម៉ឺនដុល្លារ។ ការសម្រេចបន្ថែមថ្មីទៀតជុំវិញករណីនេះ ត្រូវបានតុលាការអាមេរិកអះអាងថានឹងធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN