មិនមែនចេះតែម៉ាស្សាផ្តេសផ្តាសឡើយ ប្រយ័ត្នមានគ្រោះថ្នាក់ដូចស្ត្រីពោះធំមួយរូបនេះ

ថៃ៖ ស្ត្រីមានផ្ទៃពោះ ៦ ខែម្នាក់ត្រូវបានគេរាយការណ៍ថា បានរលូតកូន បន្ទាប់ពីគាត់បានទៅរកសេវាម៉ាស្សាមួយកន្លែងក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Wirawan Ketkesi និងមានអាយុ ២៥ ឆ្នាំ​ ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តសេវាម៉ាស្សាជាខ្លាំង។ នៅក្នុងថ្ងៃកើតហេតុស្ត្រីជនរងគ្រោះបានទៅរកសេវាកម្មម៉ាស្សាដូចសព្វដង បន្ទាប់ពីគាត់ខានម៉ាស្សាអស់ជាច្រើនខែមក ហើយក្នុងការម៉ាស្សានោះទៀតសោធ គាត់បានប្រាក់អ្នកផ្តល់សេវាម៉ាស្សាឲ្យធ្វើតាមក្បួន និង ក្បាច់ដូចធម្មតា ដោយគាត់មិនបានគិតទេថាក្បាច់នៃការម៉ាស្សាមួយចំនួនអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ ក្រោយទទួលបានសេវាម៉ាស្សារួច ស្រាប់តែស្ត្រីរងគ្រោះប្រកាច់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយពេលដែលទៅដល់មន្ទីរពេទ្យគេបានរកឃើញថា គាត់មានអាការៈប្រកាច់ ព្រោះតែបេះដូងលោតខុសប្រក្រតី ហើយវាក៏បានធ្វើឲ្យកូនក្នុងផ្ទៃរបស់គាត់បានស្លាប់បាត់ផងដែរ។

បើតាមលោក Khwanchai Visithanon ប្រធាននាយកដ្ឋានឱសថបុរាណថៃ និងការព្យាបាលជំនួសថ្នាំពេទ្យ​ បានប្រាប់ឲ្យដឹងថា តាមក្បួនម៉ាស្សាស្ត្រី ដែលមានផ្ទៃពោះ ៣ ខែ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការម៉ាស្សានោះទេ ព្រោះវាអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ហើយគ្រប់អ្នកម៉ាស្សាទាំងអស់ត្រូវទទួលបានការបណ្តុះបណ្តាលពីក្បួននៃការម៉ាស្សាយ៉ាងច្បាស់លាស់ក្នុងរយៈពេល ៨០០ ម៉ោងសិន​ទើបអាចទៅធ្វើអាជីវកម្មបាន។ ចំពោះករណីខាងលើប្រធានយាកដ្ឋានរូបនេះបានបញ្ជាក់ឲ្យដឹងថា វាគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ហាងម៉ាស្សា ដែលទទួលយកអតិថិជនងាយរងគ្រោះមកធ្វើការម៉ាស្សា ហើយពេលនេះអាជ្ញារកំពុតចាត់វិធានការតាមផ្លូវច្បាប់ចំពោះហាង និងអ្នកផ្តល់សេវាម៉ាស្សានោះហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz