៥ គ្រាប់ដែលធ្វើអោយពិភពលោកស្គាល់ Emiliano Sala មុនពេលរូបគេជួបឧបទេវហេតុដ៏គួរអោយសោកសៅ (មានវីដេអូ)

ក្រោយពីការបាត់ខ្លួនខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City កីឡាករ Emiliano Sala កាលពីថ្ងៃទី ២២ ខែមករា កន្លងទៅ យន្តហោះក៏ដូចជាសាកសពរបស់ Sala ត្រូវបានរកឃើញកាលពីម្សិលមិញនេះ ដែលធ្វើអោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះកីឡាករដែលមានសមត្ថភាពរូបនេះ។

សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានប៉ូលីសរកឃើញនៅក្នុងបំណែកយន្ដហោះដែលបានធ្លាក់ចូលក្នុងបាតសមុទ្រជាមួយនឹងអ្នកបើកបរយន្តហោះឈ្មោះ David Ibbotson ដែលទីតាំងនៃការធ្លាក់យន្ដហោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះគឺស្ថិតនៅក្រោម​បាត​សមុទ្រ​ភាគ​ខាង​ជើង​នៃ​កោះ Guernsey។

ជាមួយគ្នានេះផងដែរ Sala ក៏ធ្លាប់បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យធ្វើអោយពិភពលោកស្គាល់នឹងបានដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់រូបគេ។ ខាងក្រោមនេះជាគ្រាប់បាល់ដ៏ល្អបំផុត ៥ គ្រាប់មុនគេលាចាកលោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ៖

ប្រភព៖ GOAL