ក្រុមហ៊ុន Nissan កំពុងរីកដុះដាលតាមរយៈក្រុមហ៊ុន Tan Chong Mortor Cambodia ត្រៀមដណ្តើមចំណែកទីផ្សារអោយកាន់តែធំនៅកម្ពុជា

នៅក្នុងឆ្នាំ 2010 ក្រុមហ៊ុន Tan Chong Group (ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co.Ltd (ជប៉ុន) ដោយបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុននេះទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយ រថយន្តម៉ាក Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកក្រុមហ៊ុន Tan Chong Motor Cambodia Pty.Ltd. (“TCMC”) ដែលជាអ្នកចែកចាយផ្តាច់មុខរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការមជ្ឈមណ្ឌល Nissan 3S របស់ខ្លួននៅខេត្តសៀមរាប។ ក្រុមហ៊ុន Tan Chong Motor Cambodia បានបើកមជ្ឈមណ្ឌល តាំងលក់រថយន្ត Nissan ថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់មជ្ឈមណ្ឌល Nissan 3S ទី 3 (ដែលមានទីតាំងនៅរាជធានីភ្នំពេញ) ត្រូវបានបើកដំណើរការនៅទីផ្សារកម្ពុជានៅខែកក្កដាឆ្នាំ 2018  និងបន្តបើកមជ្ឈមណ្ឌល Nissan 3S Center ទី 4 នៅខេត្តបាត់ដំបង ប៉ុន្មានខែខាងមុខនេះហើយ។ ឆ្ពោះទៅមុខ TCMC សង្ឃឹមថានឹងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្កើនចំណែកទីផ្សារ ហើយនឹងបង្កើន ទំនាក់ទំនងអោយបានកាន់តែច្រើន ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយសេវាកម្ម Nissan 3S និង Aftersale Services ដោយបង្កើតសាខាក៏ដូចជាការអញ្ជើញ អោយមានការចូលរួមពីសំណាក់ ដៃគូអ្នកលក់បន្ត ជាមួយនឹង TCMC ដើម្បីដាក់លក់រថយន្ត Nissan អោយបានច្រើននៅតាមបណ្តាខេត្តនានា។

ស្របជាមួយគ្នានេះដែរ TCMC បានធ្វើការផ្តាច់ជ្ញាចិត្តថានឹងនាំយក រថយន្ត Nissan ម៉ូដែលចុងក្រោយបង្អស់អោយបានច្រើនម៉ូដែលជាងនេះទៀត មកកាន់ ទីផ្សារកម្ពុជា និងមានគម្រោងដាក់បង្ហាញម៉ូដែលរថយន្ត Nissan ថ្មីៗបន្ថែមទៀតព្រមទាំងបន្តផ្តល់បណ្តាញលក់និង សេវាកម្ម After Sales ទូទាំងប្រទេសដើម្បីបំរើអតិថិជនអោយកាន់តែប្រសើរឡើង។

រហូតមកដល់ពេលនេះការឆ្លើយតបរបស់អតិថិជនមានភាពវិជ្ជមានចំពោះម៉ូដែល Nissan X-Trail, Nissan Navara Premium Plus និង Nissan Terra ជាទីមោទនៈភាពយ៉ាងខ្លាំងផងដែរ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/