បច្ចេកវិទ្យា February 8, 2019 Khmernote
លេចធ្លាយរូបរាងរបស់ ASUS Zenfone 6 ដែលបានបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយរហូតដល់ទៅ ៣គ្រាប់

បន្ទាប់ពីជោគជ័យក្នុងការលក់ស្មាតហ្វូន ASUS Zenfone 5Z ដែលជាស្មាតហ្វូនមួយដែលមានកម្លាំងខ្លាំងនឹងតម្លៃសមរម្យកាលពីឆ្នាំ២០១៨រួចមក នៅក្នុងឆ្នាំ២០១៩ នេះត្រូវបានគេរំពឹងថា ASUS នឹងបញ្ចេញស្មាតហ្វូនរបស់ខ្លួនថ្មីមួយទៀតនោះគឺ ASUS Zenfone 6 ដែលវាត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ជាមួយនឹង បន្ទះឈីបប្រភេទ Qualcomm Snapdragon 855 SoC នឹងបំពាក់ដោយ Camera ដល់ទៅ៣ គ្រាប់នៅផ្នែកខាងក្រោយ។

ទោះជាយ៉ាងណាយើងនៅមិនទាន់ប្រាកដថាស្មាតហ្វូនថ្មីដែល ASUS ត្រៀមសម្រាប់វាយលុកទីផ្សារនៅដើមឆ្នាំ២០១៩នេះនឹងបំពាក់នៅបច្ចេកវិទ្យាអ្វីខ្លះនោះទេ​ ហើយចម្ងល់ទាំងនេះទំនងនឹងត្រូវបានស្រាយបំភ្លឺនៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០១៩ នៅពេលខាងមុខនេះ៕

ប្រភព៖ Techtoyreviews