លោក ដូណាល់ ដ្រាំ នឹងចុះហត្ថលេខាហាមឃាត់មិនឱ្យឧបករណ៍ទូរគមនាគមន៍របស់ចិនចូលមកអាមេរិកទៀតឡើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើប្រតិបត្តិបញ្ជាទិញនៅសប្តាហ៍ក្រោយ ដែលនឹងហាមឃាត់ឧបករណ៍ទូរគមនាគមន៍របស់ចិនពីបណ្តាញឥតខ្សែរបស់អាមេរិក (wireless networks) ។ យោងតាមប្រភពមួយចំនួនបាននិយាយថា រដ្ឋបាលរបស់លោក ដូណាល់ ដ្រាំ គ្រោងនឹងចេញសេចក្តីបង្គាប់មុនពេលសន្និសីទឧស្សាហកម្មដ៏ធំ MWC Barcelona ដែលនឹងចាប់ផ្តើមនៅថ្ងៃ ទី២៥ ខែកុម្ភៈ ខាងមុខនេះដើម្បីបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអ៊ីនធឺណិតនៅក្នុងកិច្ចសន្យាខាងបច្ចេកវិទ្យាអ៊ីនធឺណិត។

ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ៊ិនធឺណិតល្បឿនលឿនជំនាន់ក្រោយដែលហៅថា «5G» កំពុងត្រូវបានអភិវឌ្ឍ អាមេរិករំពឹងថានឹងអាចផ្លាស់ប្តូរស្ថានភាពនៃសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។ យ៉ាងណាមិញសេតវិមានមិនមានការឆ្លើយតបភ្លាមៗមកលើរឿងរ៉ាវទាំងនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ cnbc