បច្ចេកវិទ្យា February 8, 2019 lyda
បែកធ្លាយរូបភាពកាសថ្មីឥតខ្សែរបស់ Samsung ដែលអាចជាកាសរបស់ Galaxy S10

ថ្មីៗនេះមានរូបភាពបែកធ្លាយនៃកាសឥតខ្សែរបស់ Samsung ត្រូវបានបង្ហោះដោយទំព័រ WinFuture ហើយវាប្រហែលជាមិនមែជារឿងចៃដន្យនោះទេ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុនក៏មាន Teaser របស់ Samsung ដែលបានបង្ហាញនូវឧបករណ៍ថ្មីៗដែលខ្លួននឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃ ទី២០ ខែកុម្ភៈ នៅសាលប្រជុំ Bill Graham Civic នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ខាងមុខនេះដែរ។ ដូច្នេះកាសឥតខ្សែនេះប្រហែលជារបស់ Samsung Galaxy S10 ផ្ទាល់តែម្តង។

ដូចបានដឹងនៅក្នុង Teaser ស្រាប់ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍បំផុតគឺការបង្ហាញខ្លួនរបស់ Samsung Galaxy S10 និងស្មាតហ្វូនដែលអាចបត់បែនបានរបស់ Samsung ។ ត្រឡប់មកនិយាយពីកាសឥតខ្សែរបស់ Samsung វិញ វាអាចនឹងក្លាយជាការពិតក៏ថាបាន ព្រោះបើយោងតាមពាក្យចចាមអារាមដែលចេញដោយ SamMobile បានឱ្យដឹងថា Samsung Galaxy S10 នឹងអាចសាកថ្មឱ្យស្មាតហ្វូនដទៃបានដោយប្រើកម្មវិធី «PowerShare» ដែលវាស្រដៀងនឹងស្មាតហ្វូន Huawei Mate 20 Pro និងកាសឥតខ្សែ FreeBuds 2 Pro Wireless របស់វា៕

អត្ថបទ៖ លីដា
ប្រភព៖​ theverge