កីឡា February 8, 2019 Khmernote
PSG សម្រេចចិត្តត្រលប់មកតាមប្រមាញ់ខ្សែបម្រើ N’Golo Kante ម្ដងទៀតនៅក្នុងពេលបញ្ចប់រដូវកាលនេះ

ក្លឹប PSG កំពុងសម្លឹងក្នុងការតាមប្រមាញ់ខ្សែបម្រើ N’Golo Kante សារជាថ្មីម្ដងទៀតនៅក្នុងពេលបញ្ចប់រដូវកាលនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport។

ខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea និងជាខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ 2018 កន្លងទៅនោះបានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីពេលថ្មីៗនេះ។ ទោះបីជាកុងត្រាថ្មីរបស់ Kante ទើបតែធ្វើឡើងក៏ដោយ ប៉ុន្ដែក្លឹបអ្នកមានបារាំង PSG នៅតែជឿជាក់ថាពួកគេនៅតែមានឱកាសនាំយក Kante ត្រលប់មកកាន់ទឹកដីបារាំងវិញបានដដែល។ PSG នឹងក្នាស់ក្នែងព្យាយាមតាមប្រមាញ់ខ្សែបម្រើសញ្ជាតិបារាំងនេះឲ្យបាននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

នេះយោងតាមរាយការណ៍មួយបានឲ្យដឹងថា៖ មូលហេតុដែល PSG សម្រេចចិត្តតាមប្រមាញ់ Kante សារជាថ្មីនោះគឺដោយសារតែ Kante ពុំសូវមានទំនាក់ទំនងល្អជាមួយនឹងលោក Maurizio Sarri ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea។

បុត្រ

ប្រភព៖ Goal