ខ្សែប្រយុទ្ធ Joao Felix កំពុងលេចធ្លោយ៉ាងខ្លាំងដល់ថ្នាក់ Ronaldo មកអង្គុយមើលផ្ទាល់ ហើយត្រូវបានក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ទៀតផង

អតីតអនុប្រធានក្លឹប Benfica លោក Rui Gomes da Silva បាននិយាយសរសើរអំពីខ្សែប្រយុទ្ធវ័យក្មេង Joao Felix ថារូបគេមានទេពកោសល្យល្អរួមជាមួយនឹងការសប្បាយជាមួយនឹងក្លឹបទៀតផងនោះបានធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះក្លាយជាកីឡាករវ័យក្មេងដ៏ឆ្នើមរបស់ក្លឹប។

ក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់កីឡាករ Joao Felix បានបង្ហាញទំរង់លេងដ៏ល្អឥតខ្ចោះធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររហូតធ្វើឲ្យខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះត្រូវបានគេព្យាករណ៍ទុកថានឹងក្លាយជាកីឡាករវ័យក្មេងដ៏ឆ្នើមរបស់ក្លឹប Benfica។ ខ្សែប្រយុទ្ធ Joao Felix គិតមកដល់ពេលនេះបានបង្ហាញខ្លួនឲ្យក្លឹប Benfica បានចំនួន 1000នាទី ដោយសុតបញ្ចូលទីបានចំនួន 8 គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបាន 3 ដងគ្រប់ការប្រកួតទាំងអស់ដែល Felix បានលេងនៅក្នុងរដូវកាលនេះ។

ជាមហាកតិ្តយសសម្រាប់កីឡាករវ័យក្មេងរូបនេះនៅក្នុងជំនួប Lisbon Derby កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្សែប្រយុទ្ធរូបនេះត្រូវបានអ្នកចូលរួមទស្សនា 45000នាក់ រួមជាមួយនឹងវត្តមានខ្សែប្រយុទ្ធ Crisitano Ronaldo ផងនោះបានចាប់អារម្មណ៍ទំរង់លេងរបស់ Felix យ៉ាងខ្លាំង ហើយរំពឹងទុកថា Felix នឹងក្លាយជាកំពូលខ្សែប្រយុទ្ធដ៏ឆ្នើមមួយនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងពេលអនាគត។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះកំពុងទាក់ទងក្លឹបធំៗឲ្យចាប់អារម្មណ៍រូបគេខ្លាំងមែនទែន ដោយក្លឹបទាំងនោះមានដូចជា៖ Manchester United, Real Madrid, Juventus និង PSG ជាដើមហើយ Benfica បានកំណត់តម្លៃខ្លួន Joao Felix នៅក្នុងតម្លៃផ្ទេរ 120លានអឺរ៉ូ ប្រសិនបើក្លឹបណាចង់បានខ្សែប្រយុទ្ធវ័យក្មេងដែលសំបូរទៅដោយទេពកោសល្យនេះ។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយប្រាប់សារពត៌មាន Tuttosport អំពីក្ដីប្រាថ្នារបស់គេថា៖ ខ្ញុំគ្មានអ្វីត្រូវលាក់បាំងទេ ខ្ញុំចង់លេងជាមួយនឹង Ronaldo ព្រោះគាត់គឺជាកីឡាករឆ្នើមម្នាក់។ Ronaldo គឺជានិមិត្តរូបរបស់ខ្ញុំ ហើយសម្រាប់ពិភពលោកផងដែរ។ ជាការពិតនៅពេលដែលខ្ញុំហ្វឹកហាត់ជាមួយនឹងសត្វចម្លែកដូចគាត់ ខ្ញុំពិតជាមានការរីកចម្រើនខ្លាំង។ Ronaldo តែងតែចង់វិវត្តខ្លួន គាត់បានជំរុញខ្ញុំយ៉ាងខ្លាំង។ 

បុត្រ

ប្រភព៖ Goal