កីឡា February 9, 2019 Khmernote
រង់ចាំមើលល្ងាចនេះ Cambodia All Stars អាចសងសឹក SCG Muangthong United បានទេ?

នៅក្នុងល្ងាចនេះក្រុម Cambodia All Stars នឹងមានភារៈកិច្ចមួយត្រៀមបើកទ្វារកីឡដ្ឋានជាតិដើម្បីចាំទទួលស្វារគមន៍ក្រុមភ្ញៀវ SCG Muangthong United ដែលការប្រកួតមិត្តភាពអន្ដរជាតិនេះគឺរៀបចំឡើងដោយក្រុមហ៊ុន SCG សហការណ៍ជាមួយនឹងក្រុមហ៊ុន K-Cement ហើយក៏ជាជំនួបសងសឹករបស់ក្រុម Cambodia All Stars ផងដែរក្រោយចាញ់ SCG Muangthong United កាលពីឆ្នាំ 2017 កន្លងទៅ។

នេះគឺជាជំនួបទី 3 ហើយរបស់ក្រុម Cambodia All Star រវាងក្លឹប SCG Muangthong ដោយក្នុងជំនួបមុនៗគឺ Cambodia All Stars ឈ្នះម្ដងកាលទីឆ្នាំ 2016 និងចាញ់ម្ដងកាលពីឆ្នាំ 2017។ តើនៅក្នុងប្រកួតទី 3 ដែលធ្វើឡើងនៅក្នុងល្ងាចថ្ងៃទី 9 ខែកុម្ភៈ ក្នុងកីឡដ្ឋានជាតិនេះ Cambodia All Stars អាចសងសឹកក្រុមភ្ញៀវ SCG Muangthong United បានទេ? ខណៈដែលប្រកួតចុងក្រោយ Cambodia All Stars ចាញ់ SCG Muangthong United ដោយលទ្ធផល 0-4។ ការប្រកួតមិត្តភាពអន្ដរជាតិនេះនឹងចាប់ផ្ដើមប្រកួតនៅវេលាម៉ោង 6:30 ល្ងាចនេះ ដោយប្រាក់ដែលប្រមូលបានពីការប្រកួតនេះទាំងអស់នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំង 25 ខេត្តក្រុងនៅព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅ SEA Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បុត្រ

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា