បច្ចេកវិទ្យា February 9, 2019 Khmernote
លេចធ្លាយរូបរាង និង​ទំហំយ៉ាងច្បាស់របស់ Samsung Galaxy M30

ក្រោយពីក្រុមហ៊ុន Samsung បានបញ្ចេញលក់នូវ Galaxy M10 និង Galaxy M20 រួចមក ពេលនេះក៏មានការលេចធ្លាយនូវទំហំក៏ដូចជារូបរាងយ៉ាងច្បាស់របស់ Galaxy M30 ដែលវាជាជំនាន់ទី៣ នៃត្រកូលM ថ្មីរបស់ក្រុមហ៊ុន Samsung។ ស្រដៀងទៅនឹង Galaxy M ទាំង២ម៉ូឌែលមុនដែល Galaxy M30 ត្រូវបានគេរចនាឡើងដោយមានអេក្រង់ជាប្រភេទ Infinity V និងមាន Sensor ស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយដូចទៅនឹង Galaxy M20 ដែរ។ ចំពោះ Camera របស់វាវិញត្រូវបានគេបំពាក់ដល់ទៅ៣ គ្រាប់ ដែលមួយមានទំហំ ១៣ មេហ្គាភិចសែល និងចំនួន២គ្រាប់ទៀតមានទំហំ ៥ មេហ្គាភិចសែល ដែលត្រូវបានគេរំពឹងថាវានឹងជា Len Wide និង Len Telephoto។

Galaxy M30 បើតាមការលេចធ្លាយគឺវាមានកម្ពស់ 159mm និងទទឹង 75.1mm តែបើមើលតាមរូបដែលបែកធ្លាយវាមិនមាននូវរន្ធកាស 3.5mm នោះទេ។ Galaxy M30 អានឹងមានអេក្រង់ទំហំ 6.38-inch ជាប្រភេទអេក្រង់ Infinity V អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ជាមួយនឹងបន្ទះឈីបប្រភេទ Exynos 7904 ដែលមានអង្គផ្ទុកទិន្នន័យដល់ទៅ 128GB និង Ram 6GB ជាពិសេសថ្មទំហំរហូតដល់ទៅ 5000mah។

កាមេរ៉ាខាងមុខរបស់ Galaxy M30 អាចនឹងមានទំហំ ១៦ មេហ្គាភិចសែល ក្នុងកម្រិត f/2.0​ ហើយបើសិនជា Galaxy M30 នេះមានវត្តមាននៅកម្ពុជាវាអាចជាស្មាតហ្វូនដែលនឹងវាយលុកទីផ្សារជាក់ជាមិនខាន៕

ប្រភព៖ GSM