តើមានរឿងអ្វីកើតឡើង ចំពោះរូបភាព “ អ្នកជំនាញថតរូបពេលយប់ ? “

ជាការពិតណាស់ថ្មីៗនេះយើងសង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងហ្វេកបុកល្បីៗជាច្រើនរូបបានបង្ហោះរូបភាពបែបគំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សសរសេរនៅខាងក្រោមថា “ អ្នកជំនាញថតរូបពេលយប់ ?“ បានទទួលការ Like , Comment និង Share បន្តគ្នា។ តើលោកអ្នកមានចំងល់ដូចយើងខ្ញុំអត់? ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official របស់ពួកគាត់បង្ហោះរូបនេះ? ដែលនៅក្នុងនោះរួមមានគណនេយ្យហ្វេសបុករបស់ លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana លោក ហៃប៉ាវហុង កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើមដែលសុទ្ធសឹងតែជាតារាសម្តែង និងជាពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅប្រទេសកម្ពុជាផងដែរ។

ប្រសិនបើលោកអ្នកក្រលេកមើលរូបភាពមួយសន្លឹកដែលពួកគាត់បានបង្ហោះតំណាលៗគ្នានោះ! តើរូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ ? តើលោកអ្នកមានការងឿងឆ្ងល់ដូចយើងខ្ញុំទេ ថាតើមានមូលហេតុអ្វីខ្លះបានជាពួកគាត់ទាំងអស់គ្នាបង្ហោះរូបនេះដូចៗគ្នាយ៉ាងដូច្នេះ ? តិចលោពួកគាត់ចូលរួមប្រកួតថតរូបទាំងអស់គ្នាទៅ! ហើយតើអ្នកណាខ្លះចាប់អារម្មណ៍នឹងការបង្ហោះរូបភាពរបស់ពួកគាត់ ដែលជាIdol របស់លោកអ្នក? មានបានសាកសួរគាត់ឬនៅ? អ្នកណាខ្លះអាចទាយដឹងពីអន្ថន័យរូបភាពដែលពួកគាត់បានបង្ហោះនោះ ? ពិតជាចង់ដឹងខ្លាំងណាស់ អីចឹងចាំមើលសកម្មភាពពួកគាត់ជាបន្តទៅទៀត ៕